ឯកឧត្តម សាន វិសាល

ឯកឧត្តម សាន វិសាល​ បច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឯកឧត្តមបានចូលបម្រើការងារក្នុងវិស័យកសិកម្មចាប់តាំងពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០០៥ ដែលក្នុងនោះ ឯកឧត្តមបានចូលរួមក្នុងសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្តមជាមន្ត្រីបច្ចេកទេសក្នុងនាយកដ្ឋានផ្សេងៗនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានដូចជា នាយកដ្ឋានគ្រឿងយន្តកសិកម្ម នាយកដ្ឋានក្សេត្រសាស្រ្ត និងការិយាល័យបមាណីយសំភារៈកសិកម្ម។ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨​​ ឯកឧត្តមជាប្រធានមន្ទីរសាលាខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រៅពីបំពេញការងាររដ្ឋ ឯកឧត្តមមានបទពិសោធន៍ការងារក្នុងវិស័យឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ក្នុងនោះចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ឯកឧត្តមជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)។ សម្រាប់ការសិក្សា ឯកឧត្តមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅឆ្នំា២០០៥ និងបានបំពេញវគ្គបណ្តុះបណ្តាលសំខាន់ៗផងដែរ។

អ្នកទស្សនា Online : 1 Active