logo

លោក ប៉ាក សេរីវឌ្ឍនា

លោក ប៉ាក សេរីវឌ្ឍនា បច្ចុប្បន្ន ជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Axis Investment Consulting

លោក ប៉ាក សេរីវឌ្ឍនា ជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Axis Investment Consulting ដែលបាននិងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម និងហិរញ្ញវត្ថុជាច្រើនសម្រាប់ស្ថាប័នអង្គការអន្តរជាតិ និងឯកជនក្នុងស្រុក។

 

បន្ថែមពីការងារប្រឹក្សាយោបល់ លោកធ្លាប់បានបម្រើការងារក្នុងស្ថាប័នអន្តរជាតិ International Finance Corporation (IFC) និងបំពេញការងារពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុជិត២០ឆ្នាំ។ ក្នុងនោះលោកបានចូលរួមនិងសម្រេចបាននូវគម្រោង និងទិសដៅសំខាន់ៗជូនដល់ស្ថាប័នពាក់ព័ន្ធ រួមមាន៖ គម្រោងអភិបាលកិច្ចសាជីវកម្ម (Corporate Governance Project) សម្រាប់ធនាគារជាតិ នៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា, គម្រោងពិពិធកម្មវិស័យកសិកម្មនៅប្រទេសកម្ពុជា, គម្រោងអភិវឌ្ឍន៍ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និងគម្រោងពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងការអន្តរាគមន៍ផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមការងារ IFC។ លើសពីនេះ លោកធ្លាប់បំពេញតួនាទីជាមន្រ្តីបច្ចេកទេសនៅស្ថាប័នរដ្ឋផងដែរ ពោលគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបទពិសោធន៍ក្នុងក្រុមហ៊ុនឯកជនផ្សេងៗទៀតផងដែរ។

 

លោក ប៉ាក សេរីវឌ្ឍនា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុពី Central Queensland University ប្រទេសអូស្រ្តាលី ក្នុងឆ្នាំ១៩៩៧។ ក្រោយបញ្ចប់ការសិក្សានេះ លោកបានកសាងជំនាញផ្នែកវិភាគលើការវិនិយោគ និងហិរញ្ញវត្ថុ, វាយតម្លៃលទ្ធភាព និងការអភិវឌ្ឍផែនការអាជីវកម្ម, វាយតម្លៃឥណទាន និងអភិវឌ្ឍគម្រោង និងការគ្រប់គ្រងគម្រោង។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់