ទិដ្ឋភាពទូទៅគម្រោង
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) មានការគាំទ្រមូលនិធិពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងមានមូលនិធិសរុបចំនួន ១១០,០៦ លានដុល្លារអាម៉េរិក សម្រាប់គម្រោងទាំងមូល ក្នុងនោះមូលនិធិសម្រាប់បន្ទាត់ឥណទានសរុប មានចំនួន ៥១ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់កម្ចីទៅអ្នកទទួលផលពីគម្រោង តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា។
គម្រោងនេះមានគោលដៅ៖ (i) អភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាព, និង (ii) អភិវឌ្ឍវិស័យឯកជន តាមរយៈការលើកកម្ពស់សហគ្រាសតូច និងមធ្យម (SMEs) និងសហគ្រិនភាព។
ធនាគារ ARDB និងធនាគារស្ថាបនា ត្រូវបានជ្រើសរើសដើម្បីផ្តល់ឥណទានដោយផ្ទាល់ដល់កសិធុរកិច្ច, សហគមន៍កសិកម្ម និងកសិករ។ ផលិតផលកសិកម្មគោលដៅរបស់គម្រោងមានចំនួន ៥ រួមមាន៖ ដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងមាន់។
គម្រោងនេះអនុវត្តរយៈពេល ៩ ឆ្នាំ (២០២១-២០២៩) នៅក្នុងខេត្តគោលដៅគម្រោងចំនួន ១១ រួមមាន៖ កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ក្រចេះ ស្ទឹងត្រែង និងខេត្តតាកែវ។
តួនាទីរបស់ធនាគារ ARDB
| ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តគម្រោង ដែលមានតួនាទីផ្តល់ឥណទានគាំទ្រដល់អ្នកទទួលផលក្នុងគម្រោង | |
|---|---|
| មូលនិធិឥណទាន | ៥១ លានដុល្លាអាម៉េរិក |
| អ្នកទទួលផល | កសិករ, សហគមន៍កសិកម្ម និងកសិធុរកិច្ច |
| ខេត្តគោលដៅ | កំពង់ចាម, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, កណ្តាល, សៀមរាប, ត្បូងឃ្មុំ, កំពង់ស្ពឺ, ក្រចេះ, ស្ទឹងត្រែង និងតាកែវ |
| ផលិតផលកសិកម្ម | ដំឡូងមី, ស្វាយ, ស្វាយចន្ទី, បន្លែ, និងមាន់ |
លក្ខខណ្ឌតម្រូវ
- មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
- មានបទពិសោធន៍អាជីវកម្ម
- មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
- មានលទ្ធភាពក្នុងការសងត្រលប់ និង
- ត្រូវមានទ្រព្យដាក់ធានាឥណទាន
ឯកសារតម្រូវ
- កសិករ
- សហគមន៍កសិកម្ម
- កសិធុរកិច្ច
- មានលិខិតអនុញ្ញាតអាជីវកម្ម
- របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/ម្ចាស់អាជីវកម្មជាជនជាតិខ្មែរ និង
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម និងលក្ខខន្ដិកៈសហគមន៍
- បញ្ជីសមាជិកក្នុងសហគមន៍កសិកម្ម
- របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
- កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធិជូនអ្នកតំណាងស្នើសុំខ្ចី
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
- មានលិខិតអនុញ្ញាត ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាជីវកម្ម
- លក្ខខន្ដិកៈក្រុមហ៊ុន (នីតិបុគ្កល)
- កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធិជូនអ្នកតំណាងស្នើសុំខ្ចី
- របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
- ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ និង
- ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
| ការពិព័ណនា | ទុនបង្វិល | ទុនវិនិយោគ |
|---|---|---|
| ទំហំឥណទាន | ចាប់ពី៥០០ដុល្លារអាម៉េរិករហូតដល់់៣០០.០០០ដុល្លារអាម៉េរិកឬសមមូលជាប្រាក់រៀល | ចាប់ពី៥០០ដុល្លារអាម៉េរិករហូតដល់់១.៥០០.០០០ដុល្លារអាម៉េរិកឬសមមូលជាប្រាក់រៀល |
| រយៈពេលកម្ចី | រហូតដល់៦ខែ | រហូតដល់៧ឆ្នាំ |
| អត្រាការប្រាក់ | ៧%ក្នុងមួយឆ្នាំ | ៧%ក្នុងមួយឆ្នាំ |
វិធីសាស្រ្តសងត្រឡប់
- ប្រាក់ដើមអាចទូទាត់ជារៀងរាល់ខែ ត្រីមាស ឆមាសឬនៅចុងវគ្គដោយផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
- ការប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ







