អំពីគម្រោង

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (GoKC) ដែលគ្រប់គ្រងការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះបានទទួលហិរញ្ញប្បទាន ជាប្រាក់កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធី ASPIRE-AT មានគោលបំណងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព តាមរយៈការជំរុញទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ដែលជួយលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ និងពលករនៅទីជនបទ។

ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងជំនួយឥតសំណងដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៧ រួមមាន មាន់ស្រែ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃសម្រាប់នាំចេញ។

កម្មវិធីនេះអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៩ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ២១ រួមមាន បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល តាកែវ ស្វាយរៀង និងព្រៃវែង។

តួនាទីរបស់ ARDB នៅក្នុងកម្មវិធី ASPIRE-AT

ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន (Loans)ដល់អ្នកទទួលផលក្នុងគម្រោង និងគ្រប់គ្រងជំនួយឥតសំណង (Grants)
មូលនិធិគម្រោង
  • មូលនិធិឥណទានៈ ៧,៩ លានដុល្លារអាម៉េរិក
  • ជំនួយឥតសំណងៈ ២,៥ លានដុល្លារអាម៉េរិក
រយៈពេលអនុវត្តគម្រោង
  • ២០២៣-២០២៩
អ្នកទទួលផល
  • អង្គការអ្នកផលិត (POs) និង/ឬ សហគមន៍កសិកម្ម (AC)
  • សមាជិកដែលជាកសិករមានទំហំផលិតកម្មតូច
ខេត្តគោលដៅ
  • បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល តាកែវ ស្វាយរៀង និងព្រៃវែង
ផលិតផលកសិកម្ម
  • មាន់ស្រែ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃសម្រាប់នាំចេញ

លក្ខខណ្ឌតម្រូវ

  • មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
  • មានបទពិសោធន៍អាជីវកម្ម
  • មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
  • មានលទ្ធភាពក្នុងការសងត្រលប់ និង

ឯកសារតម្រូវ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
  • លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង)
  • ឯកសារបញ្ជាក់ពីព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម
  • ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់

លក្ខណៈនៃផលិតផលឥណទាន

 ការពិព័ណនា ទុនវិនិយោគ
ទំហំឥណទាន ចាប់ពី ៥០០ ដុល្លារអាម៉េរិក រហូតដល់ ២០០.០០០ ដុល្លារអាម៉េរិក
អត្រាការប្រាក់ ៨% ប្រចាំឆ្នាំ
រយៈពេល រហូតដល់ ៨៤ ខែ

វិធីសាស្រ្តសងត្រឡប់

  • ប្រាក់ដើមអាចទូទាត់ជារៀងរាល់ខែ ត្រីមាស ឆមាសឬនៅចុងវគ្គដោយផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
  • កា​រប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ