ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំគិរីរម្យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះបានដឹកនាំសម្របសម្រួលដោយលោក ញឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានគ្រប់គ្រងគម្រោងAIMS ខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមពីអនុប្រធានមន្ទីរតំណាងប្រធានHub, អនុប្រធានHub និងក្រុមការងារ Hub, មន្ត្រីបង្គោល VCI, ARDB, GIC, BCFs។
កិច្ចប្រជុំបូកសរុបសមិទ្ធផលប្រចាំខែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះបានលេីកឡេីងដូចជា៖
១) វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងដំណោះស្រាយ
២) ការផ្តល់នូវធាតុចូលល្អៗ សម្រាប់រៀបចំផែនការខែបន្ទាប់







