20 សីហា 2024

វគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB

នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅការិយាល័យកណ្តាលរបស់ធនាគារ ARDB បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB ដែលបំពេញការងារពាក់ព័ន្ធនឹងគម្រោងធានាឥណទាន និងកិច្ចសហប្រតិបត្តិការជាមួយ CGCC នេះ សរុបប្រមាណជា ៦១នាក់ (រួមទាំងបុគ្គលិកតាមខេត្ត ដែលចូលរួមតាមអនឡាញ)។ វគ្គបណ្ដុះបណ្ដាលនេះឧទ្ទេសនាមដោយមន្រ្តីជំនាញមកពី CGCC រៀបចំឡើង​ក្នុងគោលបំណង​ធានា​បាននូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងធនាគារ ARDB និង CGCC ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងធានាឥណទាន ចុះកាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន ស្វែងយល់ស្ដីអំពី CGCC និងការធានាឥណទាន, គម្រោងធានាឥណទានរបស់ CGCC, វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC ។