29 មេសា 2025

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អមដោយសហការី បានចូលរួមកិច្ចប្រជុំត្រីភាគី (តាមប្រព័ន្ធអនឡាញ) រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិអាកាសធាតុបៃតង (GCF) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានចូលរួមកិច្ចប្រជុំត្រីភាគី (តាមប្រព័ន្ធអនឡាញ) រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិអាកាសធាតុបៃតង (GCF) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាពីវឌ្ឍនភាព និងទិសដៅការងារជាជំហានបន្ទាប់ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)។