8 ឧសភា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពការងារសម្រេចបានគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៥ របស់គណៈកម្មការ ALCO

ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពការងារសម្រេចបានគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៥ របស់គណៈកម្មការ ALCO។​ គណៈកម្មការALCO ក៏បានពិនិត្យផងដែរលើការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ARDB ឱ្យកាន់តែមានប្រសិទ្ធភាព និងការពិនិត្យលទ្ទភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទានដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ។​