រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB និងសហការី បានជួបប្រជុំពិភ្សាជាមួយក្រុមការងារនៃ PROPARCO (Group AFD) ដើម្បីស្វែងយល់អំពីធនាគារ ARDB ក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសក្រុមហ៊ុន AMRU Rice ដែលជាក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ក៏ដូចជាការតភ្ជាប់ជាមួយសហគមន៍កសិកម្ម និងកសិករ ដែលជាអ្នកផលិត មានឱកាសចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅទីជនបទផងដែរ។
23 ឧសភា 2025












