26 ឧសភា 2025

គណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA នៅឥណ្ឌូណេស៊ី

គណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA នៅឥណ្ឌូណេស៊ី
កោះបាលី-ប្រទេសឥណ្ឌូនេស៊ី៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង អមដោយប្រតិភូធនាគារ ARDB បានចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA Regional Policy Forum) ក្រោមមូលបទ “តួនាទីហិរញ្ញប្បទានកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចក្រា” នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។
ក្នុងវេទិកាដ៏សំខាន់នេះ ឯកឧត្តមអគ្គនាយករងក៏បានចែករំលែកបទពិសោធរបស់ព្រះរាជាណាចក្រកម្ពុជា និងបទពិសោធរបស់ធនាគារ ARDB ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា ព្រមទាំងបានគូសរំលេចពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពផងដែរ។