ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង អមដោយប្រតិភូធនាគារ ARDB បានអញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA Regional Policy Forum), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA (Meeting of APRACA Centers of Excellence—ACE) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះនៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។
ការចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ទាំងនេះបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន និងបានឆ្លុះបញ្ចាំងសារជាថ្មីពីឆន្ទៈដ៏មោះមុតរបស់ធនាគារ ARDB ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ព្រមទាំងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញដល់ការធ្វើនវានុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យកសិកម្ម ដែលគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។













