13 មិថុនា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន

ទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃ សុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី១៣ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន ដែលបំណងចង់វិនិយោគលើវិស័យកសិកម្ម ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នៅកម្ពុជា។