14 មិថុនា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះ​ពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែង ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​កម្ចី​ឥណទាន​ខ្នាត​តូច​របស់​ធនាគារ​ ARDB

ខេត្ត​កំពង់ធំ៖ រសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះ​ពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែង ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​កម្ចី​ឥណទាន​ខ្នាត​តូច​របស់​ធនាគារ​ ARDB ដែលស្ថិតនៅឃ៉ំត្រពាំងឫស្សី ខេត្តកំពង់ធំ។