រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន(NPO) និងតំណាងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ ការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន លើគម្រោងសាងសង់រោងចក្រកែច្នៃសម្រាប់នាំចេញផលិតផលកសិកម្មកម្ពុជាទៅជប៉ុន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នៅកម្ពុជា។កិច្ចប្រជុំនេះ បានរៀបចំឡើងនៅ ទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី១៥ ខែកក្កដា ឆ្នាំ២០២៥។
15 កក្កដា 2025























