22 សីហា 2025

ឯកឧត្តម ប៉ិច សានី រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត បានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា)

ខេត្តកំពង់ធំ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយបានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា) ។

ទស្សនកិច្ច បានប្រព្រឹត្តទៅនៅភូមិល្អក់ ឃុំប្រាសាទ​ ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។