2 កញ្ញា 2025

កិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ។
កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។
ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕