កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើកទី២ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC)
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង។
កិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
















