9 កញ្ញា 2025

ឯកឧត្តម ចាន់ សីហា បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland ក្នុងគោលបំណងផ្សារភ្ជាប់សហប្រតិបត្តិការការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការគាំទ្របច្ចេកទេស ការពង្រឹងសមត្ថភាព និងការផ្ដល់ឥណទានដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជា។