ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងការសម្របសម្រួលពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង ដោយមានការចូលរួមពីអនុប្រធានធនាគារ ICBC Zhejiang Branch (Vice President) និងប្រធាននាយកដ្ឋានចម្បងៗ ដោយផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងសេវាកម្មទូទាត់អន្តរធនាគារ ក្នុងគោលដៅលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាលទ្ធផល, ធនាគារទាំងពីរ បានយល់ស្របលើការចែករំលែកនូវនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម និងការពិនិត្យលទ្ធភាពរួមគ្នាបន្ថែមលើការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំដៅជំរុញកំណើនវិនិយោគ។
6 វិច្ឆិកា 2025



