14 វិច្ឆិកា 2025

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ចូលជួបប្រជុំ ដើម្បីធ្វើបទបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងនឹងការវិនិយោគលើមូលបត្របំណុល (Debt Investment) និងយុទ្ធសាស្រ្តបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម និងកិច្ចសហការផ្សេងៗ

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ចូលជួបប្រជុំ ដើម្បីធ្វើបទបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងនឹងការវិនិយោគលើមូលបត្របំណុល (Debt Investment) និងយុទ្ធសាស្រ្តបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម និងកិច្ចសហការផ្សេងៗ។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការស្វែងរកឱកាសវិនិយោគលើមូលបត្របំណុល និងយុទ្ធសាស្រ្តបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម នាពេលខាងមុខ ជាពិសេស មូលបត្របំណុលបៃតង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។