រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដឹកនាំដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងគោលបំណងស្វែងយល់និងចែករំលែកព័ត៌មានអំពីការអនុវត្តការងាររបស់ស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។












