11 កុម្ភៈ 2026

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម និងពិភាក្សា លើស្ថានភាពប្រឈម និងផែនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងស្វែងរកការគាំទ្រពីលទ្ធភាពសហការជាដៃគូ លើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB ៕