ពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ចំនួន ២ របស់មជ្ឈមណ្ឌល APM រួមមានរបាយការណ៍ស្តីពី (១). MSMEs Development in Cambodia: An Institutional Analysis through the Lens of the Developmental States និង (២). The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A comparative Study and the Case of Agricultural and Rural Development Bank ក៏ដូចជាដើម្បីផ្សព្វផ្សាយសមិទ្ធផលនានារបស់មជ្ឈមណ្ឌល APM ឱ្យបានទូលំទូលាយ ព្រមទាំងបង្កើតបានជាវេទិកាមួយសម្រាប់ក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB អ្នកជំនាញ និងនិស្សិតថ្នាក់ក្រោយឧត្តមសិក្សាដែលមកពីសាកលវិទ្យាល័យធំៗ នូវឱកាសក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងទៅវិញទៅមកផងដែរ។ មជ្ឈមណ្ដលស្រាវជ្រាវនេះ នឹងក្លាយជាថ្នាល (Platform) សម្រាប់អ្នកស្រាវជ្រាវបោះផ្សាយការងារស្រាវជ្រាវរបស់ខ្លួន ហេីយក៏លើកទឹកចិត្តអ្នកស្រាវជ្រាវវ័យក្មេងទាំងឡាយធ្វើការស្រាវជ្រាវ និងបោះផ្សាយលេីថ្នាលនេះជាទម្រង់ Working Papers Serie។