រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិប្រចាំទីក្រុងហូជីម៉ីញ (Taipei Economic & Cultural Office in Ho Chi Minh City), ក្រុមហ៊ុនវិនិយោគ Fast East Service Inc., និងអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (Cambodia Team for Education Program Organization)។
កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់វិនិយោគិនតៃវ៉ាន់។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។










