3 មេសា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំដេីម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនៃលំហូការងារឥណទាន

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពលំហូរការងារឥណទាន​ និងដើម្បីរួមចំណែកជួយបន្ធូបន្ថយបន្ទុកដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)