23 មេសា 2025

កិច្ចប្រជុំជាមួយក្រុមការងារវាយតម្លៃឯករាជ្យ​ (Independent Office of Evaluation-IOE) នៃអង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារគម្រោង AIMS នៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារវាយតម្លៃឯករាជ្យ​ (Independent Office of Evaluation-IOE) នៃអង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)  ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។

កិច្ចប្រជុំនេះ​ មានគោលបំណងពិនិត្យលទ្ធផលគម្រោង​ និងបញ្ហាប្រឈម​ ដេីម្បីវាយតម្លៃលេីការអនុត្តគម្រោង​ AIMS។