នាថ្ងៃសុក្រទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ គម្រោង ACSEP បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពីការផ្ដល់ប្រាក់កម្ចីជាមួយ និងលក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP ព្រមទាំងនីតិវិធីដែលអាចទទួលបានឥណទានពីគម្រោង ACSEP ដល់សមាគមស្វាយចន្ទីកម្ពុជា, ក្រុមហ៊ុន,សហគ្រាស ដែលជាសមាជិករបស់សមាគម និងកសិករចិញ្ចឹមមាន់ស្រុក ដើម្បីពង្រឹង និងពង្រីកមុខរបអាជីវកម្មលើវិស័យកសិកម្ម។ កម្មវិធីនេះមានសមាសភាពចូលរួមចំនួន ៦៩នាក់ ក្នុងនោះបុគ្គលិកធនាគារ ARDB ការិយាល័យចល័តខេត្តកំពង់ធំក៏បានចូលរួមផងដែរ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។
5 កក្កដា 2025






