9 សីហា 2025

សិក្ខាសាលាស្តីពី វេទិកា​ផលិតផល​ឥណទាន​(កម្ចី​)​ នៃគម្រោង​ប្រកួតប្រជែង​ខ្សែ​ច្រវាក់​តម្លៃ​ និង​លេីកកម្ពស់​សុវត្ថិភាព​កសិកម្ម​ (ACSEP)

ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​៩​ ខែ​សីហា​ ឆ្នាំ​២០២៤​ តំណាងការិយាល័យចល័ត ធ.អ.ជ.ក (ARDB) ខេត្តកំពង់ចាម  បានចូលរួមសិក្ខាសាលាស្តីពី វេទិកា​ផលិតផល​ឥណទាន​(កម្ចី​)​ នៃគម្រោង​ប្រកួតប្រជែង​ខ្សែ​ច្រវាក់​តម្លៃ​ និង​លេីកកម្ពស់​សុវត្ថិភាព​កសិកម្ម​ (ACSEP)។ ដោយវេទិកា​នេះ មានគោលបំណងដូចជា​៖
១-ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ការ​ផ្តល់​ប្រាក់​កម្ចី​ជាមួយ​​លក្ខខណ្ឌ​អនុគ្រោះ​របស់​គម្រោង​ ACSEP ដល់​សមាជិក​សមាគម​ន៍​កសិកម្ម​ និង​កសិករ​ចិញ្ចឹម​មាន់​ស្រុក​ និង​ការ​បង្ហាញ​អំពី​នីតិវិធី​ដែល​អាច​ទទួល​បាន​ឥណទាន​ពី​គម្រោង​ ACSEP សម្រាប់​យក​ទៅ​ពង្រីក​មុខរបរ​អាជីវកម្ម​លេីវិស័យកសិកម្ម។
២-ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ (ភ្នាក់ងារ​ឥណទាន​)​ ថ្នាក់​ខេត្ត​-ស្រុក​-ឃុំ​ ដល់សមាជិក​សហគមន៍​ផង​ដែរ​ ដែល​មាន​ទីតាំង​នៅ​តាមបណ្តា​សហគមន៍​កសិកម្ម​ និង​ឃុំគោលដៅ​ក្នុង​ខេត្ត​កំពង់ចាម​ ​រួម​មាន​សហគមន៍​កសិកម្ម​ អភិវឌ្ឍន៍​ស្រុក​យើង​,​ អភិវឌ្ឍន៍​កសិករ​,​ សំបូរ​មាន​ជ័យ​,​ ស្ទឹងត្រង់​សែន​ជ័យ​ និង​ពន្លក​ថ្មី​​។