29 កញ្ញា 2025

ក្រុមការងារធនាគារ ARDB បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សុខ ខន នាយកគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយសហការី។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីយន្តការនៃការផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបដែលមានសក្តានុពល ក្រោមគម្រោង CASDP។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នារសៀលថ្ងៃចន្ទ ៧ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។