ក្រុមការងារគម្រោងនៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយក្នុងការជំរុញការគាំទ្រឥណទានដល់អ្នកទទួលផលក្នុងគម្រោង ASPIRE-AT។
—————————————————————–
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមការងារគម្រោងនៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលបានរៀបចំឡើងនៅអាគារការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការបញ្ចេញឥណទាន និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយ ដើម្បីគាំទ្រលើការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងគម្រោងឱ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងក្នុងឆ្នាំ២០២៦។






