ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន(NPO) និងតំណាងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សា
15 កក្កដា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន(NPO) និងតំណាងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ ការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន លើគម្រោងសាងសង់រោងចក្រកែច្នៃសម្រាប់នាំចេញផលិតផលកសិកម្មកម្ពុជាទៅជប៉ុន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នៅកម្ពុជា។កិច្ចប្រជុំនេះ បានរៀបចំឡើងនៅ ទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច បាន ឆ្លៀតពេលចុះ សួរសុខទុក្ខ និងផ្តល់ជាកម្លាំងចិត្ត ជូនដល់បងប្អូនកងកម្លាំង ជាទាហាន នាយទាហាន ចំណុះ ឱ្យ កងពលតូចអន្តរាគមន៍លេខ៨
15 កក្កដា 2025ARDB: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, ស្របពេលក្នុងដំណើរបេសកកម្ម ចុះ ពិនិត្យមើល ការទិញ លក់ និងស្តុកទុក ពោតក្រហម និង ដំឡូងមី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ខ្មែរ – ថៃ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បាន ឆ្លៀតពេលចុះ សួរសុខទុក្ខ និងផ្តល់ជាកម្លាំងចិត្ត ជូនដល់បងប្អូនកងកម្លាំង ជាទាហាន នាយទាហាន ចំណុះ ឱ្យ កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញបេសកកម្ម ឈរជើងតាមបណ្តាគោលដៅ សំខាន់ៗ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភ សូឡា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុត ដើម្បីធ្វើការដំឡើងបន្ថែម តាមគោលដៅមួយចំនួន ក្នុងនោះរួមមាន៖ – ផ្ទាំងសូឡា កម្លាំង ៥៥០ វ៉ាត់ ចំនួន ១៣២ សន្លឹក […]
អគ្គនាយកធនាគារARDB ស្នើឲ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ
15 កក្កដា 2025អគ្គនាយកធនាគារARDB ស្នើឲ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ============= ប៉ៃលិន-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ នៅបណ្តាខេត្តជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។ បន្ថែមពីនេះ សូមទាំងអស់គ្នា មេត្តាជួយទិញតម្លៃពី ៥៣០៛ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខកសិករដាំដុះបន្លែផ្ទះសំណាញ់ ១៣គ្រួសារ ស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ របស់ធនាគារ ARDB
14 កក្កដា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខកសិករដាំដុះបន្លែផ្ទះសំណាញ់ ១៣គ្រួសារ ស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ របស់ធនាគារ ARDB បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនជាកសិករអ្នកផលិតបន្លែផ្ទះសំណាញ់ចំនួន ១៣គ្រួសារស្មើ ៥២ខ្នងផ្ទះ ដែលមានទីតាំង ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រជាកសិករចំនួន ១៣គ្រួសារខាងលើ ពួកគាត់មកពីឃុំ និងស្រុកផ្សេងៗគ្នា ក្នុងខេត្តបាត់ដំបង និងខ្លះទៀតធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែពេលនេះបានក្លាយជាកម្លាំងផលិតបន្លែមួយដ៏សកម្មបំផុតនៅសហគមន៍ នៃគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រដោយធនាគារ ARDB។ ក្នុងឱកាសអញ្ជើញពិនិត្យកន្លែងផលិត និងដាំដុះបន្លែផ្ទះណាញ់របស់កសិករទាំង១៣ គ្រួសារខាងលើ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកទឹកចិត្តដល់ ប្រធានគម្រោងខេត្តពង្រីកផ្ទៃដីដាំដុះ និងបង្កើនគ្រួសារអ្នកផលិតបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ។ សូមជម្រាបថា គម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដោយ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ គម្រោងបានចាប់ផ្ដើមដំណើរការសាងសង់ផ្ទះសំណាញ់ […]
អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ
14 កក្កដា 2025អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ ============= ឧត្តរមានជ័យ-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់ឯកឧត្តមបណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេ បានបន្តចុះពិនិត្យសក្តានុពល និងការប្រមូលទិញដំឡូងមី […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព
13 កក្កដា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព ឧត្តរមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេល ប្រមូលផលឆាប់ៗខាងមុននេះ។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តានុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ពាន់ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តចុះ ពិនិត្យមើលឃ្លាំងស្តុកទុកដំឡូងមីដ៏ធំមួយកន្លែងទៀត ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងប្រមូលទិញ និងស្តុកទុកដំឡូងមី […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ
13 កក្កដា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ ============= ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនជាវីរ:កងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាងសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗ និងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យមានរចនាបទល្អប្រណិត រួមមាន រូបសំណាកគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងព្រលឹងរបស់កុលបុត្រខ្មែរផងដែរ។ សូមជម្រាបថា មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបងប្អូនជាកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញចូលរួមជាវាគ្មិន និងការតម្រង់ទិសដល់សហគ្រិនវ័យក្មេងផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតអាជីវកម្មថ្មីដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជារៀបចំឡើងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ
12 កក្កដា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ ============= ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្មរបស់ប្រជាកសិករជាច្រើនគ្រួសារដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃលើការដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូ និងអភិបាលខេត្តព្រះវិហារក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុក និងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែពីប្រទេសជិតខាងក្នុងគោលដៅ សម្រាប់ធានាការផ្គត់ផ្គង់លើទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ។
សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ
11 កក្កដា 2025សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ ============= ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល ការវិនិយោគនៅពេលអនាគត ក្រៅពីទទួលបានប្រាក់ចំណេញ និងបន្សល់ទុកនូវមរតនិងស្នាដៃ ដល់កូនចៅយើងអ្នកជំនាន់ក្រោយ ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុក សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត គឺ ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញបានបង្ហាញឲ្យឃើញពីសារៈសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗគ្នាដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត ការផ្តល់ឱកាសនិងវិស័យផ្សេងៗទៀត ដែលនឹងមានការវិនិយោគនាពេលអនាគតទៀត […]
ឯកឧត្តម ចាន់ សីហា និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
11 កក្កដា 2025រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយកសាជីវកម្មឥណទានកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ព្រមទាំងថ្នាក់ដឹកជាច្រើនរូបទៀតផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារ ARDB, និង CGCC ក្នុងការចូលរួមលើកកំពស់ការផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការធានាឥណទានពី CGCC […]
