ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ

12 កក្កដា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែរបស់ប្រជាកសិករ ============= ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្មរបស់ប្រជាកសិករជាច្រើនគ្រួសារដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃលើការដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូ និងអភិបាលខេត្តព្រះវិហារក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុក និងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែពីប្រទេសជិតខាងក្នុងគោលដៅ សម្រាប់ធានាការផ្គត់ផ្គង់លើទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ។

សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ

11 កក្កដា 2025

សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ ============= ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល ការវិនិយោគនៅពេលអនាគត ក្រៅពីទទួលបានប្រាក់ចំណេញ និងបន្សល់ទុកនូវមរតនិងស្នាដៃ ដល់កូនចៅយើងអ្នកជំនាន់ក្រោយ ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុក សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត គឺ ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញបានបង្ហាញឲ្យឃើញពីសារៈសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗគ្នាដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត ការផ្តល់ឱកាសនិងវិស័យផ្សេងៗទៀត ដែលនឹងមានការវិនិយោគនាពេលអនាគតទៀត […]

ឯកឧត្តម ចាន់ សីហា និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

11 កក្កដា 2025

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយកសាជីវកម្មឥណទានកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ព្រមទាំងថ្នាក់ដឹកជាច្រើនរូបទៀតផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារ ARDB, និង CGCC ក្នុងការចូលរួមលើកកំពស់ការផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការធានាឥណទានពី CGCC […]

ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗ​ មិនត្រឹមតែដេីម្បីផលចំណេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគសម្រាប់អនាគត

10 កក្កដា 2025

ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗ​ មិនត្រឹមតែដេីម្បីផលចំណេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគសម្រាប់អនាគត ============= ខេត្តកំពង់ធំ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា និងធ្វបទបង្ហាញនៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព​ និងទិសដៅវិនិយោគសម្រាប់អនាគត​ ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ និងយុវជនគណបក្សថ្នាក់កណ្តាល​ ផ្នែកសហគ្រិនវ័យក្មេង​ និងដែលគាំទ្រដោយធនាគារARDB។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាជិគណៈកម្មាធិការកណ្តាល​ ហេីយជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល​ ហេីយជាសមាជិយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។ នៅក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន​ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ

4 កក្កដា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញ ចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺ ដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ដោយមានការអញ្ជើញចូលរួមពី៖ តំណាងក្រសួងពាក់ព័ន្ធ, មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង, តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី, អ្នកប្រមូលទិញពោត, សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពី ស្ថានភាពនិងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេស ពោតក្រហម, ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

4 កក្កដា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៉ឹង​ ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារARDB បានជម្រាបជូនពីភាពរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលោកស្រីថាឆ្នាំ២០១៤យើងមានបុគ្គលិកចំនួន៦៧នាក់ ហើយនៅឆ្នាំ២០២៥​យើងមានបុគ្គលិករហូតដល់៣៩៣នាក់។ លោកស្រីលើកឡើងថាការរីកចម្រើននេះអាស្រ័យដោយធនាគារARDBមានថ្នាក់ដឹកនាំដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិកដែលពោរពេញដោយសមត្ថភាព ជំនាញនិងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម និងអស់ពីសមត្ថភាពបម្រើដល់ធនាគារ ARDB ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថាយ៉ាងណាយើងចង់ឱ្យសំពៀតឥណទានមានការកើនឡើងរហូតដល់១០០០ លានដុល្លារ។ ហើយលើសពីនេះធនាគារARDBក៏បានចូលរួមក្នុងសកម្មភាពជាលក្ខណៈអន្តរជាតិនិងមានការទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ឆ្លៀតក្នុងឱកាសនេះ ដែរឯកឧត្តមបណ្ឌិតប្រតិភូសូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ។

ថ្នាក់ដឹកនាំធនាគារ ARDB បានប្រជុំពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារផលិតផលកសិកម្ម

2 កក្កដា 2025

ភ្នំពេញ៖ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB, នាថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ថ្នាក់ដឹកនាំធនាគារ ARDB បានប្រជុំពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារផលិតផលកសិកម្ម ជាពិសេស ពោតក្រហម ដើម្បីត្រៀមខ្លួនចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់រដូវប្រមូលផលនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

1 កក្កដា 2025

នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ

30 មិថុនា 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល

29 មិថុនា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមយុវជនឃុំទាំង១២នៅក្នុងស្រុកខ្សាច់កណ្តាល សមាជិក សមាជិការ ក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងយុវជន ជាសិស្សនិស្សិតផងដែរ។ បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក រវាង ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម ជាមួយក្រុមបាល់ទាត់យុវជនឃុំពុកឬស្សី រួចមក ឯកឧត្តមបណ្ឌិត […]