ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យទីតាំងផលិតជីកសិកម្មរបស់ក្រុមហ៊ុន Husk Ventured
15 មិថុនា 2025ខេត្តកំពង់ធំ៖ រសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងផលិតជីកសិកម្មរបស់ក្រុមហ៊ុន Husk Ventured ដែលមានទីតាំងស្ថិតនៅ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានលេីកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកខ្សែចង្វាក់ផលិតកម្មជី ដេីម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បន្ថែមទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែង ដែលស្ថិតនៅក្រោមគម្រោងកម្ចីឥណទានខ្នាតតូចរបស់ធនាគារ ARDB
14 មិថុនា 2025ខេត្តកំពង់ធំ៖ រសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែង ដែលស្ថិតនៅក្រោមគម្រោងកម្ចីឥណទានខ្នាតតូចរបស់ធនាគារ ARDB ដែលស្ថិតនៅឃ៉ំត្រពាំងឫស្សី ខេត្តកំពង់ធំ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងម៉ាស៉ីនកិនស្រូវចំនួន ០២ ទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម
14 មិថុនា 2025កំពង់ចាម៖ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងម៉ាស៉ីនកិនស្រូវចំនួន ០២ ទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៉ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៉ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន
13 មិថុនា 2025ទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃ សុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី១៣ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន ដែលបំណងចង់វិនិយោគលើវិស័យកសិកម្ម ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាលនៃធនាគារ ARDB (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (មជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA)
12 មិថុនា 2025ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាលនៃធនាគារ ARDB (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (មជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងលើកទិសដៅការងារបន្ទាប់របស់ក្រុមការងារស្រាវជ្រាវទាំងពីរ។ ទន្ទឹមនេះ, អង្គប្រជុំបានពិភាក្សាពីការចាត់តាំងសមាជិកតំណាងពីធនាគារ ARDB ចូលទៅក្នុងក្រុមការងារស្រាវជ្រាវ Special Interest Groups (SIGs) នៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP), ដែលត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ដមបណ្ឌិតប្រតិភូ បានលើកទឹកចិត្តក្រុមការងារទាំងពីរបង្កើតឱ្យមានទម្លាប់សរសេរ ស្រាវជ្រាវ និងបោះផ្សាយ ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅរបស់ធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពរបស់បុគ្គលិកផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB
12 មិថុនា 2025នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នារសៀលថ្ងៃ ពុធទី១១ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។
ឯកឧត្តម បាន លឹម បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវបែបចម្រុះ” ដែលដឹកនាំបង្រៀនដោយ លោក អាន អាយយូរណាន់ ជាបេក្ខភាពបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Toronto នៅប្រទេសកាណាដា
7 មិថុនា 2025ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវបែបចម្រុះ” ដែលដឹកនាំបង្រៀនដោយ លោក អាន អាយយូរណាន់ ជាបេក្ខភាពបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Toronto នៅប្រទេសកាណាដា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលិក ARDB ជាពិសេសសមាជិកក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM និងមជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA ក្នុងការរៀបចំគម្រោង និងរបាយការណ៍ស្រាវជ្រាវដោយប្រើប្រាស់វិធីសាស្ដ្របែបចម្រុះ (Mixed-Methods Methodology) សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការសិក្សាស្រាវជ្រាវដែលមជ្ឈមណ្ឌលទាំងពីរបាននិងកំពុងរៀបចំ។ ឯកឧត្តម បាន លឹម បានគូសបញ្ជាក់ថា ជំនាញស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់ស្ថាប័នក្នុងការរួមចំណែកសម្រេចបានគោលដៅនោះទេ តែក៏ជាជំនាញមួយដែលអាចចូលរួមពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា និងការបំពេញភារកិច្ចចំពោះមុខ និងនាពេលអនាគតផងដែរ។
ឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA Regional Policy Forum), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA (Meeting of APRACA Centers of Excellence—ACE)
3 មិថុនា 2025ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង អមដោយប្រតិភូធនាគារ ARDB បានអញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA Regional Policy Forum), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA (Meeting of APRACA Centers of Excellence—ACE) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះនៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ការចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ទាំងនេះបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន និងបានឆ្លុះបញ្ចាំងសារជាថ្មីពីឆន្ទៈដ៏មោះមុតរបស់ធនាគារ ARDB ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ព្រមទាំងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញដល់ការធ្វើនវានុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យកសិកម្ម ដែលគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), និងគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP)
30 ឧសភា 2025ជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), និងគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP)។ —————————————————————————————————– នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការីបានចូលរួមប្រជុំពិភាក្សាការងារលើកដំបូង ជាមួយក្រុមការងារ CARD និង OVOP ដឹកនាំដោយឯកឧត្តម អ៊ុក ម៉ាការា អនុប្រធាន CARD។ កិច្ចពិភាក្សានេះ មានគោលដៅជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបីអោយមានប្រសិទ្ធភាពខ្ពស់, ពិភាក្សាលើផែនការសកម្មភាពអនុវត្តអនុស្សរណៈប្រចាំឆ្នាំ២០២៥, បង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ, និងជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Hideaki Omura អភិបាលខេត្តអៃជី
29 ឧសភា 2025ខេត្តអៃជី, ប្រទេសជប៉ុន៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Hideaki Omura អភិបាលខេត្តអៃជី។ ក្នុងកិច្ចការពិភាក្សានេះ ឯកឧត្តមអភិបាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសខេត្តអៃជី។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបានស្នេីសុំឯកឧត្តមអភិបាល បន្តពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អបន្ថែមទៀត។
