ព័ត៌មានថ្មីៗ
សេចក្តីប្រកាសព័ត៍មានស្តីអំពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨
28 មេសា 2025សេចក្តីប្រកាសព័ត៍មានស្តីអំពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធាន ADFIAP នៅទីក្រុង មូស្កាត ប្រទេសអូម៉ង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩៨ នៃសមាគម ADFIAP នៅសណ្ឋាគារ Mandarin Oriental ទីក្រុងមូស្កាត ប្រទេសអូម៉ង់
24 មេសា 2025ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃព្រហស្បតិ៍្ត ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩៨ នៃសមាគម ADFIAP នៅសណ្ឋាគារ Mandarin Oriental ទីក្រុងមូស្កាត ប្រទេសអូម៉ង់ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍ទៅមុខរបស់សមាគម។
ឯកឧត្តម ចាន់ សីហា អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)
24 មេសា 2025រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីកិច្ចសហការសម្រាប់គាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការបង្កើនផលិតភាពនៃប្រព័ន្ធផលិតកម្ម ជាពិសេសដំណាំស្រូវ ដោយផ្តោតលើការសម្របទៅនឹងការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាដែលមានលក្ខណៈនវានុវត្តន៍។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”
24 មេសា 2025ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាល និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨
23 មេសា 2025ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹក ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញ ថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ។
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ធ្វើទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រី នៅក្នុងប្រទេសអូម៉ង់
22 មេសា 2025មូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ឆ្លៀតឱកាសមុនកិច្ចប្រជុំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់
21 មេសា 2025ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Mahmood Abdullah Al Aweini អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០២៥ […]
សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨
20 មេសា 2025សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធាន ADFIAP នៅទីក្រុង មូស្កាត ប្រទេសអូម៉ង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC)
19 មេសា 2025កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC) ——————————————- នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC) ដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម។ ជាលទ្ធផល ធនាគារទាំងពីរបានឯកភាពយល់ព្រមក្នុងការចែករំលែកនូវព័ត៌មានទៅវិញទៅមក និងស្វែងរកកិច្ចសហប្រតិបត្តិការសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស៕
សេចក្តីប្រកាសព័ត៌មាន “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន”
18 មេសា 2025សេចក្តីប្រកាសព័ត៌មាន “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាសុីហ្វិក និងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម”
