ព័ត៌មានថ្មីៗ
អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប
25 មីនា 2025អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប កំពង់ធំ-សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាង ឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់,សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណាក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះ មុខរបរនីមួយៗរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ព្រមទាំង អ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទះពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ ៧ភាគរយក្នុង១ឆ្នាំផងដែរ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសួរសុខទុក្ខកសិករអ្នកចិញ្ចឹមត្រីនៅស្រុកពញ្ញាឭ ខេត្តកណ្តាល
25 មីនា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសួរសុខទុក្ខកសិករអ្នកចិញ្ចឹមត្រីនៅស្រុកពញ្ញាឭ ខេត្តកណ្តាល កណ្តាល÷ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបណ្តុំកសិករអ្នកចិញ្ចឹមត្រី និងប្រមូលទិញត្រី ចំនួន១៥នាក់ ស្ថិតនៅឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល។ នៅក្នុងឱកាសចុះពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកសិដ្ឋាន លោក សុវណ្ណ រុងរឿងគឺ កសិដ្ឋាននេះ មាន ការចិញ្ចឹមត្រីរ៉ស់ថ្មី ត្រីពោ និងត្រីប្រា ហើយអ្វីដែលជាការកត់សម្គាល់កសិដ្ឋានមួយនេះមិនត្រឹមតែចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតថ្មី អាចភ្ញាស់ត្រីរ៉ស់ ផលិតចៃទឹក សម្រាប់ចំណីកូនត្រីថែមទៀត។ បន្ទាប់ពីបានអញ្ជើញចុះមើលទីតាំងចិញ្ចឹមនិងភ្ញាស់រួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខផ្ទាល់ដល់កសិករ ដែលប្រកបរបរចិញ្ចឹមត្រី និងក្រុមហ៊ុនផលិតចំណីត្រី ពូជត្រី ថែមទៀត។ ជាមួយគ្នានោះដែរ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រារដ្ឋាភិបាល ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានលើកទឹកចិត្តឲ្យកសិករជំរុញការចិញ្ចឹមត្រីក្នុងស្រុក និងច្នៃប្រឌិតបង្កាត់ពូជត្រីដោយខ្លួនឯងឲ្យបានច្រើន […]
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ
14 មីនា 2025អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយ តំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំង ព្រមទាំងចុះពិនិត្យ មើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិត នៅឃុំតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច និងការសំណេះសំណាលជាមួយសហគមន៍ដាំដុះស្វាយចន្ទី គឺមានផ្ទៃដីដាំដុះ ប្រមាណ ៩០០ហិកតា ក្នុងនោះសមាជិកសរុបចំនួន ១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកពួកគាត់មួយចំនួន របស់សហគមន៍កំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីផងដែរ។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះចន្ទីរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកជាអនុសាសន៍ ណែនាំបន្ថែមដល់សហគមន៍ចន្ទីការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់ បច្ចេកទេសបន្ថែមលើដំណាំចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើនពោល អាចទាញផល ចន្លោះ ២តោនទៅ២,៥តោនក្នុង១ហិចតា ជាមួយនិងការរៀបចំឃ្លាំង សម្រាប់ស្តុកទុកឬហាលចន្ទី នៅពេលដែលតម្លៃចន្ទីធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត […]
កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន
13 មីនា 2025ទីក្រុងណានីង, ខេត្តក្វាងស៊ី៖ កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន ——————————————– នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន៖ ប្រធាននាយកដ្ឋានប្រតិបត្តិការនិងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម, និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ី ដូចជា៖ ធនាគារ Industrial and Commercial Bank of China (ICBC), ធនាគារ Bank of China (BoC), ធនាគារ Agricultural Bank of China (ABC), និងធនាគារ China Construction Bank (CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរពាណិជ្ជកម្ម […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយ លោកបណ្ឌិត Prasun Kumar Das, អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA)
13 មីនា 2025ទីស្នាក់ការកណ្តាលធនាគារ ARDB៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយ លោកបណ្ឌិត Prasun Kumar Das, អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA) និងសហការី ដើម្បីពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំនូវ “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម” នាពេលខាងមុខ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ
12 មីនា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ កំពង់ធំ-ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។ ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប
6 មីនា 2025ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ […]
ឯកឧត្តម បាន លឹម បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថានដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន
5 មីនា 2025រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថានដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចែករំលែកព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ
5 មីនា 2025ទីស្នាក់ការកណ្ដាលធនាគារARDB៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) រួមទាំងសហការីបានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការងារផ្សេងទៀត ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ឯកឧត្តម ចាន់ សីហា បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន “
5 មីនា 2025រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB ជាមួយនឹងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន ” ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB និងបុគ្គលិកនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងជាមូលដ្ឋានដល់មន្ត្រី និង បុគ្គលិក ព្រមទាំងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ដើម្បីធ្វើការកំណត់ និងជ្រើសអតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិសមស្រប ឆ្លើយតបគោលការណ៍ និងលក្ខខណ្ឌតម្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្តល់ឥណទានគាំទ្រក្នុងគម្រោងនេះ។
