ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប

6 មីនា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ […]

ឯកឧត្តម បាន លឹម បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន

5 មីនា 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចែករំលែកព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ

5 មីនា 2025

ទីស្នាក់ការកណ្ដាលធនាគារARDB៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) រួមទាំងសហការីបានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការងារផ្សេងទៀត ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឯកឧត្តម ចាន់ សីហា បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន “

5 មីនា 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB ជាមួយនឹងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន ” ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB និងបុគ្គលិកនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងជាមូលដ្ឋានដល់មន្ត្រី និង បុគ្គលិក ព្រមទាំងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ដើម្បីធ្វើការកំណត់ និងជ្រើសអតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិសមស្រប ឆ្លើយតបគោលការណ៍ និងលក្ខខណ្ឌតម្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្តល់ឥណទានគាំទ្រក្នុងគម្រោងនេះ។

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

3 មីនា 2025

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល

2 មីនា 2025

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ “ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម ​ លើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’

1 មីនា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម ​ លើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេស​របស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារ​អភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធ​នឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោ​ង​សន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតី​កេនយ៉ា។ ជាកិច្ចចាប់ផ្តើម កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ​ស្តីពី “ ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលករ​របស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks) ”

28 កុម្ភៈ 2025

រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវ​បានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ​ស្តីពី “ ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលករ​របស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks) ” ដោយមានបទអន្តរាគមដោយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមានវាគ្មិនចូលរួមមាន នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគនៃគណៈកម្មការអឺរ៉ុប, ប្រធានធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសម៉ាលី, ប្រធានធនាគារ Land Bank នៃអាហ្រ្វិកខាងត្បូង, នាយកប្រតិបត្តិនៃបណ្តាញអង្គការសម្រាប់ការអភិវឌ្ឍជាអន្តរជាតិរបស់ចក្រភពអង់គ្លេស, បេសកជនពិសេសរបស់បារាំងស្តីពីអាហារូបត្ថម្ភ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំកំពូលអាហារូបត្ថម្ភសម្រាប់ការលូតលាស់, នាយកប្រតិបត្តិនៃមូលនិធិវិនិយោគអន្តរជាតិរបស់ចក្រភពអង់គ្លេស, និងអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ និងនាយកប្រតិបត្តិនៃមូលនិធិនៃ OPEC Fund។ ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមបណ្ឌិត បានណែនាអំពីធនាគារ ARDB ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD)

28 កុម្ភៈ 2025

ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។ ក្នុងជំនួបនោះដែរ, ឯកឧត្តមបណ្ឌិត ក៏បាន គូសរំលេច អំពី បេសកកម្មសំខាន់ៗ របស់ធនាគារ ARDB ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់ IFAD ដែលមាននៅកម្ពុជា ។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បាន ស្នើសុំដល់ភាគី IFAD បន្ត ជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានា […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS)

27 កុម្ភៈ 2025

រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវបានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS) ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន (Sustainable and Inclusive Food Systems) ដែលរៀបចំដោយ អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប (European Commission), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា, និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។ កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍, ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍, កៀរគរមូលធន, និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួមសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។