ព័ត៌មានថ្មីៗ
ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ
23 មករា 2025កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យលើលទ្ធផលនៃការវាយតម្លៃការងារប្រចាំឆ្នាំ២០២៤ របស់បុគ្គលិក និងកំណត់ទិសដៅការងារឆ្នាំ២០២៥។
ឯឧត្តមបណ្ឌិត កៅ ថាច បានអញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥
22 មករា 2025ភ្នំពេញ: នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥,ឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ
16 មករា 2025ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ ចំពោះការដាក់ឱ្យដំណើរការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ […]
សេចក្តីប្រកាសព័ត៌មាន ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ – សង្កាត់ចតុមុខ
16 មករា 2025សេចក្តីប្រកាសព័ត៌មាន “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ – សង្កាត់ចតុមុខ”
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង
15 មករា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន និងក្រោយឆ្នាំ 2010 ជាពិសេស នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ ឯកឧត្ដមបណ្ឌិតបានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។ ឯកឧត្តមបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន […]
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA)
14 មករា 2025អាគារការិយាល័យកណ្ដាលធនាគារ ARDB: នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត របស់ធនាគារ MUFG និងធនាគារហត្ថា ម.ក ជូនថ្នាក់ដឹកនាំធនាគារ ARDB។ កិច្ចពិភាក្សានេះមានគោលបំណងចែករំលែកបទពិសោធន៍និងព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារទាំងពីរ ព្រមទាំងការសិក្សាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់គម្រោង ECA ក្នុងវិស័យកសិកម្ម និងគម្រោងពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
8 មករា 2025ដើមឆ្នាំថ្មីក្នុងខែមករាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ,ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ បានពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជាផងដែរ។
ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
22 ធ្នូ 2024ខេត្តសៀមរាប: នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ធនាគារARDB ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ អមដំណើរដោយគណៈប្រតិភូរបស់ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាថវិកាផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមដោយបុគ្គលិកធនាគារ រោងម៉ាស៊ីនកិនស្រូវ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងរាត្រីពិសារអាហារសាមគ្គីជួបជុំបុគ្គលិកធនាគារARDB ដែលប្រារព្ធកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ។
របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥
21 ធ្នូ 2024ខេត្តសៀមរាប: នាថ្ងៃសៅ ទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥ និងរបៀបវារៈផ្សេងៗទៀត ។
