ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញមានប្រសាសន៍បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប
21 ធ្នូ 2024ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញមានប្រសាសន៍បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍បិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក នៅសណ្ឋាគារបុរីអង្គរខេត្តសៀម។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB ៕
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប
21 ធ្នូ 2024ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប សៀមរាប: ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅថ្ងៃទី២១ ខែធ្នូនេះបានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកក្រោមប្រធានបទ “ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” ។ បន្ទាប់ពីថ្លែងបើកកម្មវិធីរបស់ ឯកឧត្តម ចាន់ សីហា រួចមក លោក ថៃ ហ្សីនី ប្រធាននាយកដ្ឋានហិរញ្ញប្បទានបៃតង ក៏បានធ្វើបទបង្ហាញស្តីអំពី“ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” នោះផងដែរ។ កម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកគឺបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យបុគ្គលិកទាំងអស់ទទួលបានយល់ដឹងបន្ថែម រឹតចំណងសាមគ្គីភាពផ្ទៃក្នុង, និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ក៏ដូចជាការលើកទឹកចិត្តបុគ្គលិកឱ្យមានការចូលរួមយ៉ាងសកម្មជាមួយធនាគារ។ ជាមួយគ្នានេះ កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានភាពខុសប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបុគ្គលិកកាន់តែមានភាពសប្បាយនិងអាចចូលរួមបានយ៉ាងប្រសើរ ស្របតាមគោលបំណងនៃការរៀបចំ ដោយក្នុងនោះរួមមាន ការផ្តល់នូវចែករំលែកព័ត៌មានអំពីវឌ្ឍនភាពព្រមទាំង គោលដៅបន្តរបស់ធនាគារ ការបណ្តុះបណ្តាលជំនាញផ្សេងៗ សកម្មភាពផ្សេងៗ ដើម្បីពង្រឹងស្មារតីក្រុមនិង […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ
20 ធ្នូ 2024ក្នុងក្របខណ្ឌផ្នែកសហគ្រិនវ័យក្មេងនៃយុវជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានិងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងនៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន 160នាក់ ក្នុងនោះស្រី46នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ខេត្តសៀមរាប,ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា,លោក យាវ ដាវី ប្រធានផែនសហគ្រិនវ័យក្មេង ខេត្តសៀមរាប។ មុនចាប់ផ្តើមធ្វើបទបង្ហាញ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍រម្លឹកពីគុណដំណាច់ដ៏ធំធេង ក្រោមការដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំណើនស្ថេរភាពជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
19 ធ្នូ 2024ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញថ្លែងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ គឺ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងកម្មវិធី“ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” គឺមានការអញ្ជើញចូលរួម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តបាត់ដំបង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល និងជាអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមសរុបចំនួន 108 នាក់ និងស្រី 34 នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុក […]
ឯកឧត្តម បាន លឹម អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ( SARMIS Ver.2 Online )”
18 ធ្នូ 2024នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម បាន លឹម អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ពាំង ស៊ីផាត អនុប្រធាននាយកដ្ឋានរដ្ឋបាល បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ( SARMIS Ver.2 Online )” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលជាក្រសួងស្ថាប័ន អង្គភាពសាធារណ:ប្រហាក់ប្រហែល សហគ្រាសសាធារណៈ នីតិបុគ្គលសាធារណ: និងរដ្ឋបាលរាជធានីខេត្ត ប្រមាណ ៤០០ នាក់។ ពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ SARMIS Ver.2 Online នេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដេីម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស័ក្តសិទ្ធភាព […]
កិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី ៖ របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥
17 ធ្នូ 2024នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី ៖ របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥ និងរបៀបវារៈផ្សេងៗទៀត ។
កិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍របស់ធនាគារ ARDB ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ
16 ធ្នូ 2024នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍របស់ធនាគារ ARDB ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ និងរបៀបវារៈផ្សេងៗទៀត ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”
16 ធ្នូ 2024រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។ ការរៀបចំ និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ
12 ធ្នូ 2024ភ្នំពេញ៖ នៅការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ ក្នុងក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលជាកម្មវិធីថ្នាក់ជាតិស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) និងមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ចូលជួបពិភាក្សា
6 ធ្នូ 2024ភ្នំពេញ៖ នៅការិយាល័យកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន THANKS CARBON ក៏បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បងទៅលើផលិតកម្មស្រូវនេះជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
