ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង

16 កក្កដា 2024

បាត់ដំបង: នៅរសៀលថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់​ ក្រុមហ៊ុនអៀងហ៊ាងអ៊ិមផតអ៊ិចផត​ នៅខេត្តបាត់ដំបង។ ​ ក្រុមហ៊ុនអៀង​ហ៊ាងអ៊ិមផតអ៊ិចផត គឺជាក្រុមហ៊ុននាំចេញអង្ករធំមួយ ដែលទទួលបាន​ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថេរភាពថ្លៃ​ ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង

16 កក្កដា 2024

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង​ នៅខេត្តបាត់ដំបង​ និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី​ នៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ អំពីយុទ្ធសាស្រ្តពង្រាយទីផ្សារបន្លែសុវត្ថិភាព​ និងបណ្តាញកសិករនៅតាមខេត្តគោលដៅសំខាន់ៗ​ ដេីម្បីរក្សាស្ថិរភាពតម្លៃបន្លែលេីទីផ្សារ។ បច្ចុប្បន្ន​ សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី​ ៤០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ ជីរណា​ ប្រមាណ​ ១០០០​ ទៅ​ ១៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ​ និងផ្សិតចំបេីងទាំង៣ទីតាំង​ ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ក្រុងប៉ោយបែត​ សៀមរាប​ និងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ប្រធានសហគមន៍បានឧ្យដឹងថា​ ដោយទទួលបានការកាំទ្រឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះបន្លែសុវត្ថិភាព បានធ្វើអោយជីវភាពកសិករដែលជាសមាជិករបស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន

15 កក្កដា 2024

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក​ ភី.ភី​ អាហ្រ្គោថេក​ នៅសង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តបៃលិន។ កសិដ្ឋាននេះបានបង្កេីតឡេីងនៅឆ្នាំ២០២៣​ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន​ ៨​ ម៉ឺនក្បាល​ ដែលអាចផលិតស៊ុតបានចន្លោះពី​ ៧០​ ទៅ​ ៩៥​ ភាគរយនៃចំនួនមេមាន់​សរុប​៨ម៉ឺនក្បាល។ ចំពោះទីផ្សារ​ គឺលក់ក្នុងខេត្តប៉ៃលិន​ បាត់ដំបង​ និងបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង

15 កក្កដា 2024

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​​នេះ​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​​ចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ​ បានបង្កេីតឡេីងនៅឆ្នាំ២០០៩​ ក្នុងគោលបំណងដំបូងធ្វេីការសន្សំប្រាក់​ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍​។ សហគមន៍មានសមាជិក​ ៤០០​ គ្រួសារ​ ហេីយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់​ដោយមានសមាជិកចំនួន​ ៨១​ គ្រួសារ​ ដោយក្នុង១គ្រួសារមានផ្ទះសំញាញ់ពី​ ២​ ខ្នង​ ទៅ​ ១០​ ខ្នង​ ហេីយចំពោះសហគមន៍មានផ្ទះសំណាញ់​ចំនួន​ ៣៧​ ខ្នង​(១ខ្នងទំហំ​ ១០​ ម​x ២៥​ ម)​ ដែលអាចផលិតបន្លែបានចន្លោះពី​ ១០០០​ គីឡូក្រាម​ ទៅ​ ១៥០០​ គីឡូក្រាមក្នុង១ថ្ងៃ​ ទៅតាមរដូវ(រដូវត្រជាក់ទទួលបានផលច្រេីនជាងរដូវក្រៅ)។ បន្លែដែលសហគមន៍ផលិត​ រួមមាន​ បន្លែខាត់ណាដេីម​ ខាត់ណាផ្កា​ ស្ពៃក្តោប​ ស្ពៃតឿ​ ស្ពៃក្រញ៉ាញ់​ ប៉េងបោះឈឺរី​ និងម្ទេសហាវៃ​ […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣

15 កក្កដា 2024

បាត់ដំបង- បន្ទាយមានជ័យ៖ បន្ទាប់ពីចុះពិនិត្យសិប្បកម្មផលិតជី​ និងផ្សិត​ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ដដែល​នេះ​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣​ គឺរោងម៉ាស៊ីនកិនស្រូវហ្វាងវី,​ រោងម៉ាស៉ីនកិនស្រូវស៊ីវឡាយ​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ និងរោងចក្រកិនស្រូវ​ និងកែច្នៃអង្ករឡាយសែ​ នៅស្រុកថ្មគោល​ ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធ​។

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ដែលសិប្បកម្មនេះជាដៃគូ

15 កក្កដា 2024

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ មានទីតាំង​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលសិប្បកម្មនេះជាដៃគូ​របស់ធនាគារ​ ARDB។ សិប្បកម្មនេះ​ ត្រូវបានបង្កេីតឡេីង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ​ នៅឆ្នាំ២០១៩​ ក្នុងគោលបំណងផលិតជីសរីរាង្គដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិក​សហគមន៍ និងប្រជាកសិករ។​ លោកប្រធានសហគមន៍​បានឱ្យដឹងថា​ ការចាប់ផ្តេីមផលិតជីសរីរាង្គផ្ទះពេជ្រ​ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩​ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែន​ ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ​ ដែលបច្ចុប្បន្ន​សិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី​ ៥​ ទៅ​ ៦​ តោនក្នុង១ថ្ងៃ​ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្ត​មួយចំនួន រួមមាន​ ខេត្តសៀមរាប​ កំពង់ធំ​ ព្រះវិហារ​ កំពង់ចាម​ និងពោធិ៍សាត់។ សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម​ ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ​ ដេីម្បីកាត់បន្ថយកម្លាំងពលកម្ម​ និងបង្កេីនផលិតភាព។ បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារ​ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ​ ១៧​ ឯ.ក​ ស្ថិតនៅឃុំព្រៃជ្រូក​ ស្រុកពួក​ ខេត្តសៀមរាប។ ក្រុមហ៊ុននេះ​ […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សា វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់

8 កក្កដា 2024

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក. និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ បីកើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី

4 កក្កដា 2024

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ដប់បីរោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។ កិច្ចប្រជុំពិភាក្សាបានផ្តោតលើ៖ ការជំរុញការនាំចេញអង្ករ និងការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើ បច្ចុប្បន្នកម្មផែនទីចង្អុល ផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB

2 កក្កដា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើ បច្ចុប្បន្នកម្មផែនទីចង្អុល ផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ ធនាគារ ARDB។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.”

28 មិថុនា 2024

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.” ដើម្បីពិនិត្យ និងពិភាក្សាពី៖ បញ្ហាប្រឈមផ្សេងៗក្នុងវិស័យកសិកម្មពេលបច្ចុប្បន្ន និងដំណោះស្រាយ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង៣០ នាទី ព្រឹក។