ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB
7 ឧសភា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង និងលោក-លោកស្រី ប្រធាននាយកដ្ឋាន អង្គភាព-គណៈកម្មការ ក្នុងការពិនិត្យលើការត្រៀមខ្លួនរៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងមានអ្នកចូលរួមប្រមាណជា ៥០០ នាក់ ដែលជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងទូតនៅប្រទេសកម្ពុជា, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, គ្រឹះស្ថានវិស័យឯកជន, និងភាគីពាក់ព័ន្ធមួយចំនួនផ្សេងទៀត, នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំក្រុមការងារទូរទស្សន៍អនឡាញរបស់ធនាគារ ARDB ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេស ផងដែរ
6 ឧសភា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំក្រុមការងារទូរទស្សន៍អនឡាញរបស់ធនាគារ ARDB ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេស ផងដែរ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅពន្លឿនការផ្សព្វផ្សាយអំពីព័ត៌មានកសិកម្ម និងបច្ចេកទេសនានា ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ សហគមន៍កសិកម្ម និងសាធារណៈជន។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
6 ឧសភា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីការកំណត់ផែនការវិនិយោគអាទិភាព សម្រាប់ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការចូលរួមសហការសម្រាប់ជំហានបន្ទាប់ ក្រោមកម្មវិធីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ (PPCR) នៅតំបន់ប៉ូលសេដ្ឋកិច្ចទិសពាយ័ព្យ (រួមមាន ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, និងខេត្តបន្ទាយមានជ័យ) ដែលមានការគាំទ្រជំនួយបច្ចេកទេសពីធនាគារ ADB។ ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ARDB បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែង គោលនយោបាយ និងបទពិសោធន៍ការអនុវត្តការងាររបស់ ARDB ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាកាសធាតុ ស្របតាមកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB
6 ឧសភា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករង លោក- លោកស្រី ប្រធាននាយកដ្ឋាន អង្គភាព-គណៈកម្មការ ដើម្បីពិនិត្យ និងតាមដាននូវវឌ្ឍន៍ភាពការងារ ក៏ដូចជាផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអគារការិយាល័យកណ្តាលរបស់ធនាគារ ARDB ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី
30 មេសា 2024នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច, លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ […]
ក្រុមការងារ ARDB បានទទួលជួបជាមួយតំណាង Mekong Strategic Capital (MSC)
25 មេសា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB បានទទួលជួបជាមួយតំណាង Mekong Strategic Capital (MSC) ដើម្បីពិភាក្សាលើការអនុវត្តការងារ និងជំហានបន្ទាប់ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility-CCFF) ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund, GCF) និងមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា, នាថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម និងក្រុមគ្រួសារ រួមទាំងបុគ្គលិកក្រោមឱវាទ បានចូលរួមកម្មវិធីរាប់បាតព្រះសង្ឃ សីលវន្ត សីលវតី
13 មេសា 2024ពុទ្ធមណ្ឌលវិប្បស្សនាធុរៈ ភ្នំឧដុង្គ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម និងក្រុមគ្រួសារ រួមទាំងបុគ្គលិកក្រោមឱវាទ បានចូលរួមកម្មវិធីរាប់បាតព្រះសង្ឃ សីលវន្ត សីលវតី ដែលកំពុងគង់នៅ រៀន និងហ្វឹកហាត់ វិប្បសនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិប្បសនាធុរៈភ្នំឧដុង្គ ចំនួនជិត ៣០០អង្គ និង នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី សែនក្រុងពិលី បើកសង្ក្រាន្តស្រុកខ្សាច់កណ្តាល
13 មេសា 2024ខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី សែនក្រុងពិលី បើកសង្ក្រាន្តស្រុកខ្សាច់កណ្តាល ដើម្បីសុំសេចក្តីសុខ សេចក្តីសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយ លោកជំទាវ Faith Considine, លេខាធិការទី២ នៃស្ថានទូតអូស្រា្តលី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាង Mekong Strategic Capital (MSC)
12 មេសា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយ លោកជំទាវ Faith Considine, លេខាធិការទី២ នៃស្ថានទូតអូស្រា្តលី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាង Mekong Strategic Capital (MSC) ដើម្បីពីភាក្សាលើកិច្ចសហការជាមួយ ARDB ក្នុងការលើកកម្ពស់ការអនុវត្តហិរញ្ញប្បទានអាកាសធាតុ និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ទ្រទ្រង់ដល់ការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund, GCF), នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
ក្រុមការងារ បាននាំយកបច្ច័យមកចូលបុណ្យទក្ខិណានុប្បទាន នៅវត្តអម្ពវនារាម (ហៅវត្តស្វាយសាច់ភ្នំ)ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
12 មេសា 2024ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ក្រុមការងារ បាននាំយកបច្ច័យមកចូលបុណ្យទក្ខិណានុប្បទាន នៅវត្តអម្ពវនារាម (ហៅវត្តស្វាយសាច់ភ្នំ)ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
