ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសិក្សាពីផលវិបាក និងបញ្ហាប្រឈមនានា របស់កសិករចញ្ចឹមទា យកពង

11 មេសា 2024

ខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសិក្សាពីផលវិបាក និងបញ្ហាប្រឈមនានា របស់កសិករចញ្ចឹមទា យកពង ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ជាមួយថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានពិធីសំដែងរបាំត្រុដិ និងរបាំជូនពរ ដើម្បីទទួលអំណរឆ្នាំថ្មី

9 មេសា 2024

ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស. ២៥៦៨ ធនាគារ ARDB ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានពិធីសំដែងរបាំត្រុដិ និងរបាំជូនពរ ដើម្បីទទួលអំណរឆ្នាំថ្មី ដែលចូលរួមដោយបុគ្គលិកទាំងអស់របស់ធនាគារARDB ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ធនាគារ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB លើផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB

9 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB លើផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), ដំណាក់កាលចីរភាព (Sustainable Phase) និងដំណាក់កាលឈានមុខ (Lead Phase) និងជាត្រីវិស័យចង្អុលផ្លូវសម្រាប់ធនគារ ARDB។

មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

9 មេសា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើការចូលរួមសហហិរញ្ញប្បទាន និងការផ្តល់ជំនួយបច្ចេកទេស សម្រាប់ទ្រទ្រង់ដល់ការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF)។ គម្រោង CCFF ជាកម្មវិធីថ្នាក់ជាតិ មានទំហំវិនិយោគសរុបប្រមាណ ១០០ លានដុល្លារអាម៉េរិកដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា, នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដោយបានស្តាប់បទបង្ហាញ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB

8 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដោយបានស្តាប់បទបង្ហាញ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), ដំណាក់កាលចីរភាព (Sustainable Phase) និងដំណាក់កាលឈានមុខ (Lead Phase) និងជាត្រីវិស័យចង្អុលផ្លូវសម្រាប់ធនគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម

7 មេសា 2024

ខេត្តកំពង់ឆ្នាំង- ស្រុករលាប្អៀ ៖ ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៖ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម ដែលមានអស័យដ្ឋានស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សហគមន៍ មានផ្ទៃដីដាំដុះ សរុប ៨៧ហិកតា និងមាន សមាជិក១១៥០នាក់។ ផលដំណាំចម្បង របស់សហគមន៍ គឺ ដាំស្លឹកខ្ទឹម សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។ បន្ទាប់មក ឯកឧត្តមបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានដាំដុះបន្លែចំរុះ និងម្ទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមគោ ពូជ

7 មេសា 2024

ខេត្តកំពង់ឆ្នាំង – ស្រុកទឹកផុស៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមគោ ពូជ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។ បច្ចុប្បន្ននេះ កសិដ្ឋាននេះ មានគោពូជសរុប ជាង ៦០០ ក្បាល និងអាចធ្វើការពង្រីកជាជំហ៊ានបន្តបន្ទាប់លើ ផ្ទៃដីសរុប ២០០ ហិកតា។ ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត អោយកសិដ្ឋាន ខិតខំពង្រីកការចញ្ចឹម អោយ បាន កាន់តែច្រើន ដើម្បីធ្វើការផ្គត់ផ្គង់គោពូជ អោយបានគ្រប់គ្រាន់ចូលក្នុងទីផ្សារក្នុងស្រុក។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ

7 មេសា 2024

ខេត្តកំពង់ឆ្នាំង – ស្រុកកំពង់ត្រឡាច៖ ព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បាន អញ្ជើញចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ នៅរោងម៉ាស៊ីនកិនស្រូវចំនួន២ ទីតាំង៖ ១. ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឥណ្ឌូឆាយណា រ៉ាយស៍មីល។ បច្ខុប្បន្ន ក្រៅពីការកិនស្រូវ និងនាំចេញអង្ករ ក្រុមហ៊ុននេះ បានកំពុងនិងធ្វើសង្វាក់ផលិតកម្ម នំបញ្ចុកក្រៀម, គុយទាវ ជាដើម សម្រាប់ផ្គត់ផ្អង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ២. រោងម៉ាស៊ីនកិនស្រូវ KTS យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងម៉ាស៊ីន បន្តពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម អោយកាន់តែធំ និងគោរពអោយបានតាមស្តង់ដារសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលវឌ្ឍនភាពការងារក្នុងវិស័យកសិកម្ម និងចូលរួមកម្មវិធីសង្គ្រាន្តវិទ្យាល័យ ហ៊ុន សែន ROTA ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

6 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB អមដំណើរដោយក្រុមការងារ បានចុះពិនិត្យមើលលើវឌ្ឍនៈភាពនៅក្នុងវិស័យកសិកម្មនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យទៅលើ៖ ១- ការពិនិត្យការប្រមូលផលស្រូវរបស់កសិករ ២- ការពិនិត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព សម្រាប់វិស័យកសិកម្ម ក្នុងស្រុកខ្សាច់កណ្តាល ៣- ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកសិកម្មវៃឆ្លាតរបស់ធនាគារ ARDB ដោយបានពិនិត្យទៅលើការដាំដុះ និងថែទាំ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់, ម្ទេសដៃនាង, ការចិញ្ចឹមត្រីក្នុងបែ និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពក្រោមដី​ និងនៅលើដំបូងរោងផ្ទះសំណាញ់ ៤- ចូលរួមកម្មវិធី សង្ក្រាននៅវិទ្យាល័យ ហ៊ុន សែន ROTA ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល

ឯកឧត្តម ចាន់ សីហា បានដឹកនាំសហការីជួបប្រជុំជាមួយប្រតិភូអាជ្ញាធរសវនកម្មជាតិ

5 មេសា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា បានដឹកនាំសហការីជួបប្រជុំជាមួយប្រតិភូអាជ្ញាធរសវនកម្មជាតិ ដើម្បីចាប់ផ្តើមការងារសវកម្មលើអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមានសម្រាប់ការិបរិច្ឆេទឆ្នាំ២០២៣ និងឆ្នាំពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងចំណូល ចំណាយថវិកា និងការរក្សាទ្រព្យសម្បត្តិរដ្ឋ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងតាមដានការអនុវត្តអនុសាសន៍ដែលអាជ្ញាធរសវនកម្មជាតិបានផ្តល់ជូនកន្លងមក នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។