ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអមដំណើរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើក “កម្មវិធីផ្លាស់ប្ដូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិវិនិយោគអាកាសធាតុ”

2 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអមដំណើរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើក “កម្មវិធីផ្លាស់ប្ដូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិវិនិយោគអាកាសធាតុ” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសសាម័រ, នាយិកាប្រតិបត្តិនៃ CIF (Climate Investment Funds), ទីប្រឹក្សាជាន់ខ្ពស់ពិសេសទទួលបន្ទុកលើបញ្ហាប្រែប្រួលអាកាសធាតុ តំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម, សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំបន្លែ និងឃ្លាំងស្តុកស្រូវនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

30 មីនា 2024

បាត់ដំបង-ពោធិ៍សាត់៖ រសៀលថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) អមដំណើរដោយក្រុមការងារ បានបន្តចុះពិនិត្យមើលការដាំដុះបន្លែ និងឃ្លាំងស្តុកស្រូវខេត្តបាត់ដំបង និងនៅខេត្តពោធិ៍សាត់ ក្នុងនោះរួមមាន៖ ១) កសិដ្ឋាន តាសី ២)​ រោងម៉ាស៊ីនកិនស្រូវ អៀង ហ៊ាង ៣) រោងម៉ាស៊ីនកិនស្រូវ ភូកុកគី ៤)​ រោងម៉ាស៊ីនកិនស្រូវ ចាំងគង់ម៉េង នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់កសិដ្ឋានបន្តពង្រីកការដាំដុះបន្លែសុវត្ថិភាពអោយបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើសុំនិងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់លទ្ធភាព និងសមស្របតាមតម្លៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង​ និងខេត្តបន្ទាយមានជ័យ

30 មីនា 2024

បាត់ដំបង- បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរិ៍ ៦រោច ខែ ផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៤​ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) អមដំណើរដោយក្រុមការងារបានចុះមកពិនិត្យការប្រមូលទិញស្រូវ និងត្រួតពិនិត្យមើលឃ្លាំងស្តុកស្រូវនៅខេត្តបាត់ដំបង​ រួមមាន÷ ១_ក្រុមហ៊ុន បៃតងកម្ពុជា ភីអិលស៊ី ២_រោងចក្រកិនស្រូវកែច្នៃអង្ករ ឡាយសែ ៣_ក្រុមហ៊ុន ស៊ីវ ឡាយ ៤_ក្រុមហ៊ុនហ្វាង លី យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករអោយពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ៨ នៅខេត្តព្រះវិហារ

29 មីនា 2024

ខេត្តព្រះវិហារ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ ៣ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និង ជាមេបញ្ជាការរងកងទ័ពជើងគោក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB), នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលកិច្ចការព្រំដែន និងទទួលទិសភូមិភាគទី៣,​ ៤, និងទី៥, ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម ស្រី ឌឹក មេបញ្ជារការកងពលធំអន្តរគមន៍លេខ៣, ឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៨ រួមនិង ថ្នាក់ដឹកនាំ នាយទាហ៊ាន ពលទាហ៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះត្រួតពិនិត្យការប្រមូលទិញស្រូវ និងពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ នៅតាមបណ្តារោងម៉ាស៊ីន កិនស្រូវមួយចំនួនស្ថិតនៅក្នុង ខេត្តកំពង់ធំ

28 មីនា 2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ÷ ក្នុងដំណើរបំពេញបេសកកម្ម មកខេត្តព្រះវិហារ ដើម្បីចូលរួមពិធីចងសម្ព័ន្ធមេត្រីភាពរវាង ARDB និងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងធំអន្តរាគមន៍លេខ៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានឆ្លៀតពេលចុះត្រួតពិនិត្យការប្រមូលទិញស្រូវ និងពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ នៅតាមបណ្តារោងម៉ាស៊ីន កិនស្រូវមួយចំនួនស្ថិតនៅក្នុង ខេត្តកំពង់ធំ រួមមាន៖÷ ១. រោងម៉ាស៊ីនកិនស្រូវ ភូមិយើង ២.រោងម៉ាស៊ីនកិនស្រូវ យូ ឃីម ៣.រោងម៉ាស៊ីនកិនស្រូវ សេក មាស ៤.រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន AMRU Rice។ ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្តចុះពិនិត្យ ការប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសានតាណា អា ហ្គ្រោប្រដាក់ ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូ បន្តលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវ […]

ក្រុមការងារបច្ចេកទេសនៃគណៈកម្មការគាំទ្រគោលនយោបាយ បានចុះបណ្តុះបណ្តាលបំប៉នបន្ថែមលើបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ដល់បណ្តាកសិករ

28 មីនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមការងារបច្ចេកទេសនៃគណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ បានចុះបណ្តុះបណ្តាលបំប៉នបន្ថែមលើបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ដល់បណ្តាកសិករដែលកំពុងអនុវត្តន៍គម្រោងកសិកម្មឆ្លាតវៃរបស់ធនាគារARDB នៅកសិដ្ឋានជ័យធំ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ដែលមានអ្នកចូលរួមចំនួន១៧នាក់ ស្រី៧នាក់ ក្នុងនោះក៏មានកសិករមកពីឃុំកំពង់អំពិល ស្រុកខ្សាច់កណ្តាលផងដែរ។

ឯកឧត្តម ចាន់ សីហា និងសហការី បានទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន អ៊ិនសុកូ អន្តរជាតិ (Insuco International Co.,LTD)

27 មីនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារARDB និងសហការី បានទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន អ៊ិនសុកូ អន្តរជាតិ (Insuco International Co.,LTD) នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ គោលបំណងក្នុងកិច្ចជំនួបពិភាក្សានេះគឺ តំណាងក្រុមហ៊ុន អ៊ិនសុកូ អន្តរជាតិ ចង់ស្វែងយល់ពីសកម្មភាពគម្រោងដែលបានអនុវត្តដោយធនាគារ ARDB និងការគាំទ្រឥណទាន ក៏ដូចជាបញ្ហាប្រឈមនានា ក្នុងខ្សែច្រវាក់តម្លៃដំឡូងមី។

បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់

26 មីនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់ ដែលប្រារព្ធឡើងនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ កម្មវិធីនេះរៀបចំសហការដោយ គម្រោងហាវែស, សមាគមវារីប្បករ, គម្រោងខាស់ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សមាគម និងសហគមន៍សរុបប្រមាណ ១៥០ នាក់។ កិច្ចសន្ទនាបានផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន៖ បង្ហាញពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសនៅក្នុងវិស័យទីផ្សារ ជលផល និងវារីវប្បកម្ម ដល់ភាគណីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដូចជា អ្នកចិញ្ចឹមត្រី ទីតាំងប្រមូលផ្ដុំ អ្នកកែច្នៃ ដើម្បី ពង្រឹងគុណភាពត្រីខ្មែរអោយមានឧត្ដមភាពទីផ្សារ និងការធ្វើផែនការពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ត្រីក្នុងស្រុក និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃធនាគារ ARDB ដើម្បីពិភាក្សា និងតម្រង់ទិសនៃការអនុវត្តការ ព្រមទាំងវិធីសាស្រ្តក្នុងការវាយតម្លៃសម្រាប់ការលើកទឹកចិត្ត

26 មីនា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃធនាគារ ARDB ដើម្បីពិភាក្សា និងតម្រង់ទិសនៃការអនុវត្តការ ព្រមទាំងវិធីសាស្រ្តក្នុងការវាយតម្លៃសម្រាប់ការលើកទឹកចិត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយ លោកបណ្ឌិត Prasun Kumar Dar, អគ្គលេខាធិការ នៃ Asia Pacific Rural and Agricultural Credit Association (APRACA)

26 មីនា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការីនៃធនាគារ ARDB បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយ លោកបណ្ឌិត Prasun Kumar Dar, អគ្គលេខាធិការ នៃ Asia Pacific Rural and Agricultural Credit Association (APRACA) និងពិភាក្សាអំពីលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមនាពេលខាងមុខ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។ ក្នុងឱកាសនេះផងដែរ, លោកបណ្ឌិត Prasun ក៏បានប្រគល់សៀវភៅមួយក្បាលជូន ឯកឧត្តមបណ្ឌិត កៅ ថាច ដែលសៀវភៅនោះត្រូវបានសរសេរដោយលោកបណ្ឌិត Prasun ផ្ទាល់ នឹងផ្តោតសំខាន់ទៅលើ ការផ្តល់ហិរញ្ញប្បទានបៃតង ជាសកល។