ព័ត៌មានថ្មីៗ
ARDB set to host ADFIAP annual meetings this May
26 មីនា 2024Farmers plant strains of rice at the Cambodian Agricultural Research and Development Institute (CARDI) in Dangkor in January 2023. Cambodia is set to host the 47th Association of Development Financing Institutions (DFIs) in Asia and the Pacific’s (ADFIAP) annual meetings from May 15-17, which will bring together delegates from approximately 41 countries to exchange knowledge […]
ឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ
25 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីឆ្លើយតប និងសម្រេចបាននូវផែនការអាជីវកម្មបីឆ្នាំរំកិល ២០២៤-២០២៦ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម បាន លឹម បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association)
25 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ (ARDB) បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) ក្នុងគោលដៅសហការលើអញ្ជើញសមាជិកក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ (47th ADFIAP Annual Meetings) ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨
21 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨ របស់ធនាគារ ARDB” ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានរៀបចំឡើងនាចុងឆ្នាំ២០១៨ និងបានកំណត់នូវដំណើរឆ្ពោះទៅមុខ (Milestones) របស់ធនាគារ ARDB ជា បី ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលបរិវត្តកម្ម (Transformation Phase), ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), និងដំណាក់កាលចីរភាព (Sustainable Phase)។ ជាការកត់សម្គាល់បឋម, គិតមកត្រឹមបច្ចុប្បន្ន ធនាគារ ARDB សម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនទីចង្អុលផ្លូវ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ។
កិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើការពិនិត្យវឌ្ឍភាពនៃការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា
21 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានដឹកនាំសហការីប្រជុំជាមួយលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យវឌ្ឍភាពនៃការរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់មួយ ក្រោមប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព” ដែលគ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម
20 មីនា 2024ទីស្នាក់ការកណ្ដាល ARDB៖ នៅព្រឹក ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងជូនសៀវភៅវចនានុក្រមពុទ្ធសាសនា សម្រាប់ ឯកឧត្ដមបណ្ឌិត ចែកជូនជាអំណោយតាមវត្តអារាមនានា ទុកសិក្សាស្រាវជ្រាវអក្សរសាស្រ្តខ្មែរបន្ថែម។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច ដែលតែងតែបានជួយឧបត្ថម្ភ និងបន្តឧបត្ថម្ភ ដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើននាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB
18 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងរបៀបវារៈចំនួន ២ រួមមាន (១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ (២) ការផ្តល់អនុសាសន៍សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផល, ឯកឧត្តមបណ្ឌិត បានផ្តល់ការណែនាំបន្ថែមអំពីយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងជំរុញនូវស្មារតីបុរេសកម្មនឹងការងារដែលកំពុងអនុវត្ត ពិសេសការផ្តល់ហិរញ្ញប្បទានបៃតង និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃក្នុងការត្រៀមខ្លួនសម្រាប់ ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលការដាំដុះបន្លែនៅ ឃុំជ័យធំ
9 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណេីរដោយក្រុមការងារបានចុះពិនិត្យមេីលការដាំដុះបន្លែ និងការចិញ្ចឹមត្រី នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានលេីកទឹកចិត្តដល់អ្នកចូលរួមអោយស្វែងយល់អំពីបច្ចេកទេសក្នុងការដាំដុះបន្លែ និងបច្ចេកទេសក្នុងការចិញ្ចឹមត្រីផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល
9 មីនា 2024នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់អោយមានការគិតគូរផងដែរទៅលេីថ្លៃដេីមនៃការផលិតស្រូវ ដេីម្បីអោយដឹងច្បាស់ថានៅពេលប្រមូលផលរួចរាល់ កសិករនឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។ បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបេីកសិករជ្រេីសរេីសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតាបានផលពី ៧ ទៅ ៨ តោន កសិករក៏ទទួលបានប្រាក់ចំណេញច្រេីនតាមនោះផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ”
7 មីនា 2024ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ” នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ វេទិកានេះ មានសមាសភាពចូលរួមពី តំណាងក្រុមផលិតចំនួន ០៤ ក្រុម អ្នកប្រមូលទិញមាន់ មន្រ្តីបង្គោល VCI BCF, ក្រុមហ៊ុនGIC ធនាគារARDB និងអជ្ញាធរភូមិ។ វេទិកានេះសម្រេចបាននូវលទ្ធផលដូចជា: បង្ហាញពីគោលបំណងនៃកិច្ចប្រជុំ រៀបចំផែនការផលិតកម្ម ផែនការទីផ្សារ ការទិញធាតុចូលកសិកម្មរួមគ្នា ការប្រើប្រាស់បច្ចេកទេសចិញ្ចឹម ការពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ក្រុមផលិតមាន់ស្រែ ជាមួយឈ្មួញប្រមូលទិញ។ ការផ្សព្វផ្សាយឥណទានរបស់ធនាគារARDB បានសម្របសម្រួលបន្តកិច្ចសន្យាទិញលក់មាន់ស្រែចំនួន០៤ កិច្ចសន្យា រវាងអ្នកប្រមូលទិញក្នុងតំបន់.
