ព័ត៌មានថ្មីៗ

ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤

15 កុម្ភៈ 2024

ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៖​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤​ នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់​កណ្ដាល​ និង​វិទ្យាល័យហ៊ុន​សែន​ ​រ៉ូតា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​ចុះ​ពិនិត្យ​តារាង​បាល់ទាត់​ដែល​កំពុង​សាង​សង់​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និង​សប្បុរសជន​នានា។

បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក

15 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក របស់គម្រោង ACSEP នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ វេទិការនេះ មានគោលបំណង៖ រៀបចំ និងផ្សព្វផ្សាយ អំពីស្តង់ដាគោលការណ៍ណែនាំផ្សេងៗ លើការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/HACCP)។ ធ្វើឱ្យប្រសើឡើងនូវការយល់ដឹង និងបង្កើនសមត្ថភាពដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មអំពីការអនុវត្ត GMP, GHP/HACCP។ ចូលរួមគាំទ្រ និងបណ្តុះបណ្តាលដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រព្រឹត្តកម្ម ឧបករណ៍សម្ភារៈផ្សេងៗ រួមទាំងឃ្លាំងស្តុក។ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ និងយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ផ្សាភ្ជាប់ និងកសាងភាពជាដៃគូអាជីវកម្មបរិយាបន្នរវាង សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។ ផ្សព្វផ្សាយ អំពីការត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ តាមរយៈការវិភាគដោយមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា

បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ​ បានចូលរួម​ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣

15 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ​ បានចូលរួម​ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣​ នាថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលប្រព្រឹត្តទៅនៅការិយាល័យសហគមន៍​ ភូមិត្រពាំងធំ​ ឃុំរនាម​ ស្រុកទ្រាំង​ ខេត្តតាកែវ។ វេទិការនេះ មានគោលបំណង​ដូចជា​: ១)​ បូកសរុបការងារដឹកនាំ​ និងគ្រប់គ្រងរបស់សហគមន៍កសិកម្មរយៈពេលពេញមួយឆ្នាំកន្លងមកជូនដល់សមាជិកសហគមន៍កសិកម្ម​ ២)​ ដេីម្បីរាយការណ៍អំពីដំណេីរការ​ និងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិកសហគមន៍កសិកម្ម​ ៣)​ ដេីម្បីសម្ពោធសមិទ្ធផលផ្សារសហគមន៍​ ឬកន្លែងប្រមូលផ្តុំលក់ដូរកសិផល​ កសិកម្ម​ ឬ​ ផលិតកម្ម​ និងការធ្វេីអាជីវកម្មរបស់សហគមន៍​ ៤)​ ដេីម្បីអនុម័តលេីផែនការណ៍សកម្មភាពប្រចាំឆ្នាំ​ ២០២៤​ ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤​ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតរបស់សហគមន៍កសិកម្ម។

ឯកឧត្តម ប៉ិច សានី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB

14 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB ដើម្បីពិភាក្សាលើការតាមដាន និងវាយតម្លៃការអនុវត្តផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ និងដើម្បីត្រៀមខ្លួនធ្វើបច្ចុប្បន្នភាពនៃផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ របស់ធនាគារ ARDB, នាព្រឹកថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ។

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB

13 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាពសកម្មភាព និងរៀបចំជាផែនការសកម្មភាពលម្អិតរបស់ធនាគារ ARDB ដូចដែលបានកំណត់ក្នុងក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ជាលទ្ធផល, ធនាគារ ARDB បានកំណត់នូវអាទិភាពសកម្មភាព និងបានរៀបចំជាផែនការសកម្មភាពលម្អិត ពិសេសផ្តោតទៅលើ ការបង្កើតគម្រោងឥណទានទំហំតូចៗ ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានចុះបញ្ជីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចទទួលបានឥណទាន នាព្រឹកថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

8 កុម្ភៈ 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើកិច្ចសហការក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) មានទំហំវិនិយោគសរុបចំនួន ១០០ លានដុល្លារអាម៉េរិក ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល តំណាង ADB បានបង្ហាញពីចំណាប់អារម្មណ៍លើការចូលរួមសហហិរញ្ញប្បទាន (Co-Finance) ក្នុងការអនុវត្តគម្រោងនេះ និងចាប់ផ្តើមរៀបចំដំណើរការនីតិវិធីសម្រាប់ចូលរួមអនុវត្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ

8 កុម្ភៈ 2024

ថ្នាក់ដឹកនាំ​ និង​បុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ (ARDB) សូមគោរពអបអរសាទរ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកធនាគារ​ ARDB ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ​

7 កុម្ភៈ 2024

Sorry, this entry is only available in English. ខេត្ត​កណ្ដាល​៖​ នៅ​រសៀល​ ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​ចុះ​ពិនិត្យ​កសិដ្ឋានបន្លែសុវត្ថិភាព​នៅ​ កសិដ្ឋាន ប្រសិទ្ធ – Prosit Farm​ និង​DPK Prasit Farm មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំឈ្វាំង ស្រុកពញ្ញាឭ ខេត្តកណ្តាល​ ដែល​កំពុង​ដាំដុះ​ និង​ប្រមូល​ផល​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជារៀង​រាល់​ថ្ងៃ​។ គួរបញ្ជាក់ថា​ កសិដ្ឋាន​ខាង​លេី​នេះ​ គឺ​ជា​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​គំរូ​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ហិរញ្ញ​ប្បទាន​របស់​ធនាគារ​ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣

6 កុម្ភៈ 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេចនាដើមឆ្នាំ ២០២៣ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម

6 កុម្ភៈ 2024

ទីស្នាក់ការ​កណ្ដាល​ ARDB៖​ នៅ​ព្រឹក​ ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម​ នៅទីស្នាក់​ការ​កណ្ដាល​ធនាគារ​ ARDB។ ក្នុង​នោះ​លោក​ប្រធាន​សមាគមន៍​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​សៀវភៅ​ជា​ច្រើន​នា​ពេល​កន្លងមក​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​។ ឆ្លៀត​ក្នុង​​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​សម្រាប់​សកម្មភាព​របស់​សមាគម​ផងដែរ​។