ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការទិញស្រូវនៅតាមរោងម៉ាស៊ីន ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល

13 តុលា 2022

ខេត្តពោធិ៍សាត់៖ ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវភូ កុកគី និងរោងម៉ាស៊ីនកិនស្រូវ អ៊ុង ឃុង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់

13 តុលា 2022

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់បំផ្លិចបំផ្លាញស្រូវ និងផលដំណាំ រួមផ្សំ ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការអោយដឹងពីសំណាក់បងប្អូន ថា បច្ចុប្បន្នទិន្នផលស្រូវលើដីស្រែជាង ៤០០ហិកតា របស់ពួកគាត់ត្រូវបានបំផ្លាញទាំងស្រុងដោយសារទឹកជំនន់។ បន្ថែមលើនេះ, ពួកគាត់បានធ្វើការចំណាយថ្លៃដើមផលិតខ្ពស់លើការដាំដុះអស់ប្រមាណ ជិត ៤លានរៀល ក្នុងមួយហិកតា ស្របពេល ជី ពូជ ប្រេង ថ្នាំ ឡើងថ្លៃ ប៉ុន្តែទិន្នផលស្រូវទទួលបានមិនសូវល្អ ។ មួយវិញទៀត, សម្រាប់នៅរដូវនេះទៀត គឺពួកគាត់ខាតបង់ទាំងស្រុងតែម្តង។ ឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូន, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនដល់បងប្អូនអោយបានជ្រាបអំពីមូលហេតុដែលជាដើមចម នាំអោយវត្ថុធាតុដើមមានការឡើងថ្លៃ ជាពិសេស ប្រេង គឺបណ្តាមកពីសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី និងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។ ដើម្បីចូលរួមកាត់បន្ថយការចំណាយខ្ពស់លើការដាំដុះស្រូវ, ឯកឧត្តមបណ្ឌិត […]

ឯកឧត្តម  ចាន់ សីហា និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, ប្រចាំនៅកម្ពុជា

22 កញ្ញា 2022

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម  ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, លោក Pranjit Talukdar នាយកគ្រប់គ្រងតំបន់ HEIFER IMPACT CAPITAL, និង លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេស នៃអង្គការ HEIFER INTERNATIONAL (Cambodia)។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ លើ៖ ១/. យន្តការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្ម និងសមាជិករបស់សហគមន៍កសិកម្ម និង ២/. យន្តការធានាឥណទានក្នុងការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់សហគមន៍កសិកម្ម និងសមាជិក ជាពិសេសក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រែ និងការដំាដុះបន្លែ។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)

20 កញ្ញា 2022

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពអាជីវកម្មរបស់ធនាគារ ARDB,កិច្ចសហការក្នុងការរៀបចំនិងវិភាគទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យលើសំពៀតឥណទានរបស់ធនាគារ ARDB។

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារARDB បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden

15 កញ្ញា 2022

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន​ លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden នៅខេត្តឈុនបុរី ប្រទេសថៃ នាថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២ ដែលមានដាំផ្លែល្វាបារាំង ក្នុងផ្ទះសំណាញ់ (Green House) ដែកំពុងប្រើប្រាស់ឥណទានបៃតង។ ផ្លែល្វាបារាំងនេះ ជាប្រភេទដំណាំហូបផ្លែឣាចប្រមូលផលពេញមួយឆ្នាំ, មានតម្លៃខ្ពស់, អាចបរិភោគស្រស់បាន និងអាចកែច្នៃជាភេសជ្ជៈ តែ និងដំណាប់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)​ នៅស្នាក់ការកណ្តាល​នៃ​ BAAC ក្រុងបាងកក​ ប្រទេសថៃ​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២២។ ជំនួបនេះ​ គឺធ្វេីឡេីងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរលេីការផ្លាស់ប្តូរព័ត៌មាន​ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម​ នាពេលអនាគតផងដែរ។

ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់នៅវត្តបទុមវតី

14 កញ្ញា 2022

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបទុមវតី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់​ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន​ Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំផលិតផលកសិកម្ម​ TALAAD THAI ជាពិសេសបន្លែ-ផ្លែឈេីក្នុងស្រុក​ និងពីបរទេស​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នំា២០២២។ ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ​ ហេីយដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector”

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association – APRACA) បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector” ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជាតាមរយៈការដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited

12 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា។