ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង កសិ-ឧស្សាហកម្ម

អតិថិជនគោលដៅ

អតិថិជនជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានផលិតកម្មក្នុងស្រុកទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម។

លក្ខខណ្ឌតម្រូវ

គោលបំណងឥណទាន

ធ.អ.ជ.ក. នឹងផ្តល់ឥណទានគាំទ្រសម្រាប់ជាទុនបង្វិលតាមរដូវកាល/វគ្គផលិតកម្ម ដូចជាការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការប្រមូលទិញផលិតផលកសិកម្ម ប្រតិបត្តិការស្តុកទុក សម្ងួត កែច្នៃវេចខ្ចប់ និងគាំទ្រសម្រាប់ទុនវិនិយោគលើឧបករណ៍  បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ ឬអគារផលិតកម្ម និងគោលបំណងផ្សេងៗទៀត។

ប្រភេទឥណទាន
  • ឥណទានរយៈពេលខ្លីជាទុនបង្វិល
  • ឥណទានកម្រិតពិដានជាទុនបង្វិល
  • ឥណទានវិបារូបន៍
  • ឥណទានរយៈពេលវែងជាទុនវិនិយោគ
  • ឥណទានរយៈពេលខ្លីជាទុនបង្វិលសម្រាប់ប្រមូលទិញស្វាយចន្ទី
ទំហំឥណទាន លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ
រយៈពេល រហូតដល់ ១២ ខែ
អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទានអនុម័តសម្រាប់ឆ្នាំដំបូង និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់ (ប្រចាំឆ្នាំ)
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ប្រចាំខែ

2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម

ទំហំឥណទាន លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ
រយៈពេល រហូតដល់ ២៤ ខែ
អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១%នៃទំហំឥណទាននិង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ប្រចាំឆ្នាំ)
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ប្រចាំខែ

2.ប្រាក់ដើមទូទាត់យ៉ាងយូរ១២ខែ ហើយប្រាក់ដើមដែលសងនោះ អាច​ដកយកមកប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់បាន

ទំហំឥណទាន លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់

១.០០០.០០០ ដុល្លារអាម៉េរិក

រយៈពេល រហូតដល់ ១២ ខែ
អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទាន និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ករណីមានបន្ត/រំកិល រយៈពេលឥណទាន)
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ប្រចាំខែ

2.ប្រាក់ដើមទូទាត់សងនៅចុងវគ្គ

ទំហំឥណទាន លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ
រយៈពេល រហូតដល់ ៨៤ ខែ (០៧ឆ្នាំ)
អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទាន និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ប្រចាំឆ្នាំ)
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ប្រចាំខែ

2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម

ទំហំឥណទាន ចាប់ពី ៥០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ
រយៈពេល មិនលើសពី ១២ ខែ
អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ចាប់ពី ០,៥-១% នៃទំហំឥណទាន
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ប្រចាំខែ

2.ប្រាក់ដើមទូទាត់នៅចុងវគ្គ

សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត

ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន

  • រូបវន្តបុគ្គល
  • នីតិបុគ្គល
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
  • ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
  • លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង) និង
  • ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង
  • ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
  • របាយការណ៍ហិរញ្ញវត្ថុឆ្នាំចាស់ និងឆ្នាំបច្ចុប្បន្ន
  • ប័ណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម
  • លក្ខន្តិកៈរបស់ក្រុមហ៊ុន/ អង្គភាពអាជីវកម្ម (ច្បាប់ថតចម្លង)
  • កំណត់ហេតុក្រុមប្រឹក្សាភិបាលស្តីពីការប្រគល់សិទ្ធឱ្យខ្ចីបរិភោគពីធនាគារ។