ឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល
អតិថិជនគោលដៅ
អតិថិជនគោលដៅជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្ករនិងនាំចេញអង្ករ មជ្ឈមណ្ឌលប្រមូលទិញស្រូវ-អង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ឃ្លាំង-ឡសម្ងួតស្រូវ-អង្ករ ផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវតាមតម្លៃទីផ្សារ និង/ឬតាមការកំណត់សមស្របណាមួយ។
លក្ខខណ្ឌតម្រូវ
- ម្ចាស់អាជីវកម្មជានីតិបុគ្គល និងជាសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា ត្រូវចុះបញ្ជី និងទទួលស្គាល់ ដោយច្បាប់ ឬបញ្ញត្តិរបស់ស្ថាប័នអាជ្ញាធរអាណាព្យាបាល
- មានកេរ្តិ៍ឈ្មោះល្អ និងមានបទពិសោធន៍ក្នុងការប្រកបមុខរបរអាជីវកម្មក្នុងវិស័យស្រូវ-អង្ករ
- សមត្ថភាពឃ្លាំងស្តុកអាចធានាស្តុកស្រូវយ៉ាងតិច ៣.០០០ តោន
- មានម៉ាស៊ីនសម្ងួត ដែលអាចសម្ងួតស្រូវបានយ៉ាងតិច ៥០ តោន/ថ្ងៃ
- ត្រូវមានឃ្លាំងធានាសន្និធិស្រូវ-អង្ករ តាមបទដ្ឋានបច្ចេកទេស
- ត្រូវមាប្រព័ន្ធបង្ការ និងទប់ស្កាត់អគ្គីសភ័យ
- ឃ្លាំងសន្និធិត្រូវមានទីតាំងដាច់ដោយឡែកពីរោងម៉ាស៊ីនកែច្នៃ
- មានរបាយការណ៍/ឯកសារបញ្ជាក់ពីចំណូល-ចំណាយអាជីវកម្មច្បាស់លាស់
- មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់វិញបាន
គោលបំណងឥណទាន
គោលបំណងនៃការផ្តល់ឥណទាននេះ គឺជាវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលជាវិធានការ បន្ទាន់ និងបណ្តោះអាសន្ន តាមរយៈការបញ្ចេញកញ្ចប់ហិរញ្ញប្បទានពិសេស ដោយមានធនាគារអភិវឌ្ឍន៍-ជនបទ និងកសិកម្ម ជាប្រតិបត្តិករក្នុងការផ្តល់ឥណទានជាទុនបង្វិលដល់អតិថិជនគោលដៅ សម្រាប់ប្រមូល ទិញស្រូវ ដើម្បីរក្សាលំនឹង និងរក្សាស្ថិរភាពថ្លៃស្រូវ-អង្ករ ក្នុងប្រទេស សំដៅបង្កើនបរិមាណសន្និធិផ្គត់ផ្គង់ដល់ ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ។
ប្រភេទឥណទាន
ឥណទានរយៈពេលខ្លីជាទុនបង្វិល
| ទំហំឥណទាន | ទំហំឥណទានអាចផ្តល់រហូតដល់ ៨០% នៃតម្លៃសន្និធិស្រូវ-អង្ករ គ្រោងដាក់ធានា |
| រូបិយប័ណ្ណ | ដុល្លារអាម៉េរិក ឬប្រាក់រៀល |
| រយៈពេល | មិនលើសពី ០៦ ខែ |
| អត្រាការប្រាក់ | ៤% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ០,៥% នៃទំហំឥណទានដែលបានផ្តល់ |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់សងប្រចាំខែ
2.ប្រាក់ដើមទូទាត់សងនៅចុងវគ្គ |
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង)
- លក្ខន្តិកៈ និងលិខិតអនុញ្ញាតអាជីវកម្ម ដែលទទួលស្គាល់ដោយស្ថាប័នអាណាព្យាបាល
- ប័ណ្ណប៉ាតង់ដែលមានសុពលភាព
- លិខិតប្រកាសសន្និធិ (ស្រូវ-អង្ករ)
- ឯកសារគាំទ្រចំណូល-ចំណាយ និងឯកសារតម្រូវផ្សេងៗទៀត (បើមាន)
