ឥណទានគាំទ្រដល់សហគ្រិនស្ត្រីដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម
អតិថិជនគោលដៅ
រូបវន្តបុគ្គល នីតិបុគ្គល ដែលជាម្ចាស់អាជីវកម្មស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។
លក្ខខណ្ឌតម្រូវ
- រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបំពេញលក្ខខណ្ឌតម្រូវ២ ក្នុងចំណោមលក្ខខណ្ឌ៤ ៖ ១/ ម្ចាស់អាជីវកម្ម ឬអ្នកតំណាងម្ចាស់អាជីវកម្មជាស្រ្តី ២/ភាគហ៊ុនិកភាគច្រើនជាស្រ្តី ៣/អាជីកម្មមានបុគ្គលិកភាគច្រើនជាស្រ្តី និង ៤/សមាជិកក្រុមប្រឹក្សាភិបាល ឬគណៈគ្រប់គ្រងភាគច្រើនជាស្រ្តី
- មានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការប្រកបរបរអាជីវកម្ម
- មានរបាយការណ៍/ឯកសារបញ្ជាក់ពីចំណូល-ចំណាយអាជីវកម្មច្បាស់លាស់
- មានលំហូរសាច់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់វិញបាន
គោលបំណងឥណទាន
ធ.អ.ជ.ក. នឹងផ្តល់ឥណទានគាំទ្រសម្រាប់ជាទុនបង្វិលតាមរដូវកាល/វគ្គផលិតកម្ម ដូចជាការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការប្រមូលទិញផលិតផលកសិកម្ម ប្រតិបត្តិការស្តុកទុក សម្ងួត កែច្នៃវេចខ្ចប់ និងគាំទ្រសម្រាប់ទុនវិនិយោគលើឧបករណ៍ បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ ឬអគារផលិតកម្ម និងគោលបំណងផ្សេងៗទៀត។
ប្រភេទឥណទាន
- ឥណទានរយៈពេលខ្លីជាទុនបង្វិល
- ឥណទានរយៈពេលវែងជាទុនវិនិយោគ
| ទំហំឥណទាន | ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ៣៦ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ០,៥% នៃទំហំឥណទាន (យកតែម្តងគត់) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ងប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
| ទំហំឥណទាន | ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ៧ ឆ្នាំ |
| អត្រាការប្រាក់ | ចាប់ពី ៨-១១% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ០,៥% នៃទំហំឥណទាន (យកតែម្តងគត់) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
- ឯកសារគាំទ្រចំណូល-ចំណាយ និងឯកសារតម្រូវផ្សេងៗទៀត (បើមាន)
