ឥណទានគាំទ្រដល់សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម
អតិថិជនគោលដៅ
សហគមន៍កសិកម្ម/សហគមន៍កសិកម្មទំនើប ដែលមានផលិតកម្មក្នុងស្រុកទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម។
លក្ខខណ្ឌតម្រូវ
- សហគមន៍កសិកម្ម/សហគមន៍កសិកម្មទំនើបដែលបានចុះបញ្ជី និងទទួលស្គាល់ដោយស្ថាប័នអាណាព្យា-បាល ព្រមទាំងមានទីតាំង ឬផលិតកម្ម ច្បាស់លាស់ក្នុងស្រុក
- មានកេរ្តិ៍ឈ្នោះល្អ និងបទពិសោធន៍ប្រកបអាជីវកម្ម
- មានការកត់ត្រា និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមការកំណត់របស់ស្ថាប័នអាណាព្យាបាល
- មានលំហូរសាច់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់វិញបាន
គោលបំណងឥណទាន
ធ.អ.ជ.ក. នឹងផ្តល់ឥណទានគាំទ្រសម្រាប់ជាទុនបង្វិលតាមរដូវកាល/វគ្គផលិតកម្ម ដូចជាការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការប្រមូលទិញផលិតផលកសិកម្ម ប្រតិបត្តិការស្តុកទុក សម្ងួត កែច្នៃវេចខ្ចប់ និងគាំទ្រសម្រាប់ទុនវិនិយោគលើឧបករណ៍ បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ ឬអគារផលិតកម្ម និងគោលបំណងផ្សេងៗទៀត។
ប្រភេទឥណទាន
- ឥណទានរយៈពេលខ្លីជាទុនបង្វិល
- ឥណទានកម្រិតពិដានជាទុនបង្វិល
- ឥណទានរយៈពេលវែងជាទុនវិនិយោគ
| ទំហំឥណទាន | ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់១.០០០.០០០ ដុល្លារអាម៉េរិក |
| រយៈពេល | រហូតដល់ ៣៦ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន (យកតែម្តងគត់) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ងប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាសឬប្រចាំឆ្នំាឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
| ទំហំឥណទាន | ចាប់ពី ៥.០០០ ដុល្លារអាម៉េរិកឬសមមូលជាប្រាក់រៀល រហូតដល់១.០០០.០០០ ដុល្លារអាម៉េរិក |
| រយៈពេល | រហូតដល់ ៣៦ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន (យកតែម្តងគត់) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ងប្រចាំខែ
2.ប្រាក់ដើមទូទាត់យ៉ាងយូរ១២ខែហើយប្រាក់ដើមដែលសងនោះ អាច ដកយកមកប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់ទៀតបាន |
| ទំហំឥណទាន | ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់
១.០០០.០០០ ដុល្លារអាម៉េរិក |
| រយៈពេល | រហូតដល់ ៧ ឆ្នាំ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន (យកតែម្តងគត់) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង (ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
- របាយការណ៍ហិរញ្ញវត្ថុឆ្នាំចាស់ និងឆ្នាំបច្ចុប្បន្ន
- លក្ខន្តិកៈ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់សហគមន៍កសិកម្ម
- កំណត់ហេតុក្រុមប្រឹក្សាភិបាលស្តីពីការប្រគល់សិទ្ធឱ្យខ្ចីបរិភោគពីធនាគារ។
