ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្ដុក និងឡសម្ងួតស្រូវ ពោត ឬកសិផលផ្សេងទៀត
អតិថិជនគោលដៅ
អតិថិជនគោលដៅជា មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាពប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។
លក្ខខណ្ឌតម្រូវ
- ម្ចាស់អាជីវកម្មជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវចុះបញ្ជី និងមានការទទួលស្គាល់ដោយស្ថាប័ន អាណាព្យាលបាល
- មានកេរ្តិ៍ឈ្មោះល្អ និងប្រកបអាជីវកម្មក្នុងវិស័យស្រូវ-អង្ករ២ ឆ្នាំជាប់គ្នា
- សមត្ថភាពឃ្លាំងស្តុកអាចធានាស្តុកស្រូវយ៉ាងតិច ៣.០០០ តោន
- មានម៉ាស៊ីនសម្ងួត ដែលអាចសម្ងួតស្រូវបានយ៉ាងតិច ៥០ តោន/ថ្ងៃ
- ឃ្លាំងសន្និធិត្រូវមានទីតាំងដាច់ដោយឡែកពីរោងម៉ាស៊ីនកែច្នៃ
- ឃ្លាំំងត្រូវមានបរិក្ខារគ្រប់គ្រាន់ក្នុងការលើកដាក់ ដូចជាជញ្ជីង Forklift ប៊ុលដូហ្ស័រ ជាដើម
- មានរបាយការណ៍/ឯកសារបញ្ជាក់ពីចំណូល-ចំណាយអាជីវកម្មច្បាស់លាស់
- មានលំហូរសាច់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់វិញបាន
គោលបំណងឥណទាន
ការផ្តល់ឥណទាន របស់ ធ.អ.ជ.ក. ដើម្បីគាំទ្រកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទាន កម្ចីសម្បទានរយៈពេលវែង សម្រាប់ពង្រីកគម្រោងអន្តរាគមន៍បង្កើតមជ្ឈមណ្ឌលប្រមូលទិញស្រូវ (ឃ្លាំងនិងសម្ងួត) ដល់វិស័យឯកជន នៅទីតាំងយុទ្ធសាស្រ្តដែលបានកំណត់ ព្រមទាំងផ្តល់ឥណទានទុនបង្វិលបន្ថែមដល់អតិថិជន គោលដៅ សម្រាប់ប្រមូលទិញស្រូវសែនក្រអូប នាងខុន ពោត និងកសិករផលផ្សេងៗទៀត។
ប្រភេទឥណទាន
- ឥណទានរយៈពេលខ្លីជាទុនបង្វិល
- ឥណទានរយៈពេលវែងជាទុនវិនិយោគ
| ទំហំឥណទាន | ចាប់ពី ៥០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | ក្រោម ១២ ខែ |
| អត្រាការប្រាក់ | ៥% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន សម្រាប់ឥណទានដែលមានរយៈពេលលើសពី ០៦ ខែ និង ០,៥% នៃទំហំឥណទាន សម្រាប់ឥណទានដែលមានរយៈពេលតិចជាង ០៦ ខែ |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់សងប្រចាំខែ
2.ប្រាក់ដើមទូទាត់សងនៅចុងវគ្គ |
| ទំហំឥណទាន | រហូតដល់ ៥.០០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល |
| រយៈពេល | រហូតដល់ ១០ ឆ្នាំ |
| អត្រាការប្រាក់ | ៥% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន (យកតែម្តងគត់) |
| រយៈពេលអនុគ្រោះ | រហូតដល់ ៣៦ ខែ |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ងប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង)
- លិខិតអនុញ្ញាតអាជីវកម្ម ដែលទទួលស្គាល់ដោយស្ថាប័នអាណាព្យាបាល
- ប័ណ្ណប៉ាតង់ដែលមានសុពលភាព
- លិខិតប្រកាសសន្និធិ (ស្រូវ-អង្ករ,ពោត និងសនិ្នធិផ្សេងៗទៀត)
- ឯកសារគាំទ្រចំណូល-ចំណាយ និងឯកសារតម្រូវផ្សេងៗទៀត (បើមាន)
